• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលអាល់ហ្សេរី - វៀតណាម

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតឱសថអាល់ហ្សេរី និងជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលអាល់ហ្សេរី-វៀតណាម លោក Ali Aoun។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងផលិតឱសថអាល់ហ្សេរី លោក Ali Aoun។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានរវាងប្រទេសអាល់ហ្សេរី ជាមួយទីផ្សារអាស៊ីអាគ្នេយ៍។ ចំពោះភាគីអាល់ហ្សេរី រដ្ឋមន្ត្រី លោក Ali Aoun បានសង្កត់ធ្ងន់ថា អាល់ហ្សេរីត្រៀមខ្លួនជាស្រេចធ្វើជាច្រកទ្វារដើម្បីវៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិកខាងជើងនិងអាហ្វ្រិក ដែលជាតំបន់មានសក្តានុពលដ៏ធំធេងនិងមានតម្រូវការខ្ពស់ទាំងទំនិញនិងសេវាកម្ម។ ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសាជីវកម្មប្រេងឧស្ម័នរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាអាល់ហ្សេរីនឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងជួយសម្រួលសកម្មភាពវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PVN) និងបង្កើតលក្ខខណ្ឌសម្រាប់ PVN ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅអាល់ហ្សេរី។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាបានថ្លែងអំណរគុណនិងសង្ឃឹមថា អាល់ហ្សេរីនឹងបន្តយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក្នុងការធ្វើសមាហរណកម្ម រួមចំណែកដល់សង្គមនៃប្រទេសម្ចាស់ផ្ទះ និងជាស្ពានរវាងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

រីឯភាគីអាល់ហ្សេរីវិញ រដ្ឋមន្ត្រី Ali Aoun មានបំណងថា វៀតណាម-អាល់ហ្សេរី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម។ រដ្ឋមន្ត្រី លោក Ali Aoun មានគោលបំណងចង់ឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបតិ្តការលើឧស្សាហកម្មឱសថ ជាពិសេសគឺការផលិតឱសថ ពិព្រោះបច្ចុប្បន្នអាល់ហ្សេរី មានរុក្ខជាតិប្រមាណ ២៤.០០០ ប្រភេទ ដែលអាចកៃច្នែទៅជាថ្នាំព្យាបាលជំងឺ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top