• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន

នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍នៅទីស្នាក់ការសភាជាន់ទាប ហ្វីលីពីន នៅរដ្ឋធានីម៉ានីល ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បាន ជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Martin Romualdez។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានសភា ជាន់ទាបហ្វីលីពីន លោក Martin Romualdez។ (រូបថត៖ VOV)  

ផ្លាស់ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនាក់ ទំនងដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរលើវិស័យនានាដូចជា នយោបាយ - ការទូត ពាណិជ្ជកម្ម - វិនិយោគ ... លោកប្រធានសភាជាន់ទាបហ្វីលីពីន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូន ហ្វីលីពីន ក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយតែងតែជាអ្នកផ្គត់ផ្គង់អង្ករគួរឲ្យ ទុកចិត្ត និងស្ថិរភាពក្នុងបរិបទនៃវិបត្តិស្បៀងអាហារពិភពលោក។ លោកប្រធានសភា ជាន់ទាបមានគោលបំណងថា ហ្វីលីពីនអាចនាំចេញទំនិញជាច្រើនទៅកាន់ វៀតណាម។
ក៏នៅក្នុងជំនួបពិភាក្សានេះដែរ នៅចំពោះមុខសក្ខីភាពនៃសមាជិកសភានៃ ប្រទេសទាំងពីរ តំណាងសភាជាន់ទាបហ្វីលីពីនបានអានខ្លឹមសារទាំងស្រុងនៃសេចក្តី សម្រេចចិត្តស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងវៀតណាម តាមរយៈ ក្រុមសមាជិកសភាមិត្តភាពហ្វីលីពីន-វៀតណាម។ ហ្វីលីពីនវាយតំលៃខ្ពស់ចំពោះសារៈ សំខាន់នៃការរក្សាមិត្តភាពជាមួយប្រទេសសមាជិកដទៃទៀត ជាពិសេសជាមួយវៀត ណាម ហើយបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរ អង្វែងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបាននូវ សន្តិភាពនិងវិបុលភាពក្នុងតំបន់។
ប្រធានសភាជាន់ទាប លោក Martin Romualdez បានស្វាគមន៍ដំណើរទស្សន កិច្ចជាផ្លូវការលើកដំបូងនៅហ្វីលីពីនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មី ដើម្បី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងហ្វីលីពីន និងវៀតណាម ឱ្យកាន់តែមាន ប្រសិទ្ធភាពនិងជាក់ស្ដែងលើគ្រប់វិស័យផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

Top