• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ វាយតំលៃយ៉ាងត្រឹមត្រូវពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដើម្បីមានដំណោះស្រាយរក្សាស្ថិរភាពសេដ្ឋកិច្ច

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា (រូបថត៖ quochoi.vn)


នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា និងក្រុមអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវស្ដីពីគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ជួយសម្រួលការអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកច្បាស់ថា ត្រូវវាយតម្លៃពីផលប៉ះពាល់យ៉ាងម៉ត់ចត់ ព្រោះថា ក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ នោះសេដ្ឋកិច្ចពិភពលោកបន្តផ្លាស់ប្ដូរ។ ទន្ទឹមនឹងនេះ ត្រូវវាយតម្លៃ យ៉ាងត្រឹមត្រូវពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះស្ថានការណ៍សេដ្ឋកិច្ច សង្គមក្នុងប្រទេស។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកសំណើរថា រាល់ដំណោះស្រាយរយៈពេលខ្លី ក៏ត្រូវត្រិះរិះយ៉ាងវែងឆ្ងាយ ដោយផ្សារភ្ជាប់ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top