• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ការបញ្ឈប់គម្រោងអគ្គិសនីនុយក្លេអ៊ែរនៅខេត្ត Ninh Thuan គឺជាគោលការ សេចក្ដីសម្រេចកំណត់ដ៏ត្រឹមត្រូវរបស់មជ្ឈឹម

ខេត្ត Ninh Thuan ក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍប្រភពថាមពលថ្មីប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការការពារបរិស្ថាន។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងសុន្ទរកថា (រូបថត៖ Doan Tan/VNA)  

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា ដើម្បីផ្តល់យោបល់លើរបាយការណ៍ឃ្លាំមើលរយៈពេល ៥ ឆ្នាំ នៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការបញ្ឈប់គោលការណ៍វិនិយោគគម្រោងអគ្គិសនីនុយក្លេអ៊ែរនៅខេត្ត Ninh Thuan

យោងតាមរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មការសេដ្ឋកិច្ច និងក្រសួង ស្ថាប័ននានាបានឲ្យដឹងថា ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត Ninh Thuan មានការអភិវឌ្ឍជាវិជ្ជមាន ជាមួយទំហំសេដ្ឋកិច្ច និងប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់ៗ ក៏ដូចជាការរិនិយោគសរុបរបស់ខេត្តទាំងមូលបានកើនឡើងយ៉ាងខ្លាំងក្លា ជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានកែលម្អ ស្ថានភាពនយោបាយមានស្ថិរភាព ហើយសន្តិសុខ ការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំ។ ក្រៅពីនោះ ខេត្ត Ninh Thuan ក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍប្រភពថាមពលថ្មីប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងការការពារបរិស្ថាន។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃថា លទ្ធផលទាំងនេះបានអះអាងថា  ការបញ្ឈប់គម្រោងអគ្គិសនីនុយក្លេអ៊ែរនៅខេត្ត Ninh Thuan គឺជាគោលការណ៍ សេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយប្រាជ្ញាឈ្លាសវៃ ហើយមានលក្ខណៈប្រវត្តិសាស្ត្រ និងលេចធ្លោរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ ព្រមទាំងជាលទ្ធផលនៃការអនុវត្តទាន់ពេលវេលានូវរាល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលអំពីបញ្ហានេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។

Top