• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា

នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកនាយឧត្តសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកនាយឧត្តសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ា (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចលើកនេះបានបង្ហាញពីភាពជាក់ស្តែងនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកនៃប្រទេសទាំងពីរផងដែរ​។

ទន្ទឹមនឹងនេះដែរ លោកស្រី Nguyen Thi Kim Ngan បានអះអាងថាថ្នាក់ដឹកនាំ វៀតណាមជានិច្ចកាលគាំទ្រនិងបង្កើតលក្ខណៈអំណោយផលសម្រាប់កងទ័ពនៃប្រទេសទាំងពីរអាចសហការគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បី​រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើឲ្យភាគីមីយ៉ាន់ម៉ាបន្តគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងដោះស្រាយជំលោះនិងការខ្វែងគំនិតគ្នានៅលើសមុទ្រដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

ក្នុងឯកាសនេះ លោកនាយឧត្តសេនីយ៍ Min Aung Hlaing បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះប្រទេសវៀតណាមនិងអាស៊ាន ព្រមទាំងលើកឡើងយ៉ាងច្បាស់ថាលោកនឹងខិតខំប្រឹងប្រែងនិងចូលរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រពៃពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top