• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោក Bui Bang Doan អតីតប្រធានរដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងទីក្រុងហាណូយបានប្រារព្ធឡើងពិធីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់ លោក Bui Bang Doan អតីតប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ដែលនាបច្ចុប្បន្នជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម) ។
 


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០
នៃថ្ងៃកំណើតរបស់លោក Bui Bang Doan អតីតប្រធានរដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn)

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ប្រធានរដ្ឋសភាវៀតពណាម លោកស្រី Nguyen Thi Kim Ngan; អនុប្រធារដ្ឋ​វៀតណាមលោកស្រី Dang Thi Ngoc Thinh និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ។

ថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថាកាលពីខែមករាឆ្នាំ ១៩៤៦ លោក Bui Bang Doan ត្រូវបានជ្រើសតាំងជាសមាជិករដ្ឋសភានៃខេត្ត Ha Dong ហើយ​នា​ខែ​វិច្ឆិកា​ឆ្នាំនោះ លោកត្រូវបានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅសម័យប្រជុំផ្តល់ទំនុកចិត្តលើកទី ២ ជ្រើសតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជំនួសឲ្យលោក Nguyen Van To ដែលទៅបំពេញបេសកកម្មថ្មីផងដែរ។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថាក្នុងគ្រាការលំបាកឧបសគ្គនៃបដិវត្តវៀតណាម លោក Bui Bang Doan មិនបានខ្វល់ចិត្តអំពីការលះបង់គ្រប់យ៉ាងនិងត្រៀមខ្លួនទទួលតំ​ណែង​ដ៏សំខាន់ៗផងដែរ។

“ ពិធីរំលឹកខួបកំណើតលើកទី ១៣០ របស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Bui Bang Doan គឺជាឱកាសសម្រាប់យើងសំដែងការដឹងគុណនិងរំលឹកឡើងវិញនូវគុណូបំណាច់និងការលះបង់ដ៏ធំធេងរបស់លោកចំពោះប្រជាជននិងបដិវត្តវៀតណាម។ លោក Bui Bang Doan គឺជាគំរូដ៏ខ្ពង់ខ្ពស់មួយរូបនៃបញ្ញាវន្តស្នេហាជាតិដ៏ស្មោះត្រង់ដែលជានិច្ចកាលលះបង់ជីវិតរបស់ខ្លួនដើម្បីបំរើមាតុភូមិនិងបំរើប្រជាជនផងដែរ។

ស្មារតីធ្វើការអស់ពីចិត្តពីថ្លើមកម្លាំងកាយចិត្ត ការលះបង់ជីវិតសម្រាប់ប្រទេសជាតិនិងប្រជាជន ក៏ដូចជាការរស់នៅដ៏សុភាពរាបសារនិងសាមញ្ញដោយមិនខ្វល់ចិត្តពីកិត្តិនាមនិងទ្រព្យសម្បត្តិរបស់លោកបានចាត់ទុកជាគំរូ​ដ៏ភ្លឺស្វាងមួយរូបសម្រាប់សមាជិកសមាជិការដ្ឋសភា រួមទាំងកម្មាភិបាល បក្ខជន និងប្រជាជនទាំងមូល ដើម្បី​សិក្សារៀនសូត្រនិងធ្វើតាមឲ្យបានល្អផងដែរ។ គំរូដ៏ល្អរបស់លោក Bui Bang Doan បានរួមចំណែកដ៏សំខាន់ក្នុងការបំប៉នឧត្តមគតិនិងប្រពៃណីបដិវត្តសម្រាប់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសគឺយុវជនវ័យក្មេងជំនាន់ក្រោយក្នុងបុព្វហេតុកសាងប្រទេសជាតិ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top