• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចុះសួរសុខទុក្ខនិងលើកទឹកចិត្ត


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan  អញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារយុទ្ធជនពលីលោក Dinh Van Trung។ (រូបថត៖ VOV)
 

នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្ត Nghe An ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខនិងអុជធូបគោរពវិញ្ញាណក្ខ័ន្ធនៅគ្រួសារយុទ្ធជន ពលីលោក Nguyen Canh Cuong នៅឃុំ Nghi Lien ទីក្រុង Vinh  រួមទាំងគ្រួសារយុទ្ធជនពលីលោក Dinh Van Trung សង្កាត់ Ben Thuy ទីក្រុង Vinh ។ នេះគឺជាយុទ្ធជនពលីចំនួនពីរនាក់ក្នុងចំណោមយុទ្ធជនពលីទាំង ១៣ នាក់ដែលបានបាត់បង់ជីវិតនៅពេលដែលពួកគេទៅជួយសង្គ្រោះគ្រោះថ្នាក់នៅឯវារីអគ្គិសនី Rao Trang ៣ (ខេត្ត Thua Thien - Hue) នៅព្រឹកថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០ ។

នៅទីក្រុង Vinh និង Nghe An លោកស្រីប្រធានរដ្ឋសភា បានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់សាច់ញាតិនៃក្រុមគ្រួសារយុទ្ធជនពលីដែលបានបាត់បង់ជីវិតក្នុងការបំពេញបេសកកម្មជួយសង្គ្រោះក្នុងកំឡុងពេលមានជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាមកាលពីខែតុលាកន្លងមក។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដោយសង្ឃឹមថាសមាជិកគ្រួសារនឹងឆ្លងផុតពីការឈឺចាប់ដើម្បីជួយបីបាច់ថែរក្សាជីវភាពរស់នៅរបស់ខ្លួនផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top