• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទៅទស្សនា​និងជូនពរក្រុម​ប្រឹក្សាគណៈ​សង្ឃភិបាលនៃ​មជ្ឈិមសមាគម​ព្រះពុទ្ធសាសនាវៀតណាម


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលនិងជូនពរក្រុមប្រឹក្សាគណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម
 

 ក្នុងឱកាសដែលសមាគមព្រះពុទ្ធសាស នា វៀតណាម ទើបនឹងរៀបចំប្រកបដោយជោគជ័យ នូវ​មហា​ពិធី​បុណ្យ​វិសាខ​បូជាលើកទី១៦ នៃអង្គ​ការសហប្រជាជាតិ (Vesak 2019) និងក្នុងឱកាសនៃរដូ​វកាល​វិសាខបូជា ពស​ ២៥៦៣ - សកល ២០១៩នោះ នាព្រឹកថ្ងៃទី១៥ខែឧ​សភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី N​guyen Thi Kim N​gan បានអញ្ជើញទៅទស្សនា ​និងជូនផ្កា ដើម្បីអបអរសាទរ ចំពោះក្រុម​ប្រឹក្សា​គណៈ​សង្ឃាភិបាល​នៃមជ្ឈិម​សមាគ​មព្រះពុទ្ធសាសនាវៀតណាម និងព្រះតេជគុណ Thich Thanh Nhieu អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​ គណៈសង្ឃភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀត ណាម នៅវត្ត Quan Su ទីក្រុង​ហាណូយ​ផង​ដែរ​។
 
នៅទី​នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា នេះជាលើកទី៣ ដែល​សមាគម​ព្រះពុទ្ធសាសនាវៀតណាមបានរៀបចំប្រកប ដោយជោគ ជ័យនូវមហាពិធីបុណ្យវិសាខបូជា Vesak ផងដែរ​។ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានអះអាងនូវ​គោលន​យោបាយ​មុន​ក៏ដូច​ជា​ក្រោយ​របស់​បក្ស​និង​រដ្ឋ​វៀតណាម គឺគោរពសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ក្នុងនោះមាន​ព្រះពុទ្ធសាសនា​និយាយ​ដោយ​ឡែក​និង​សាសនាដទៃទៀតនិយាយរួម​។
 
ក្នុងឱកាស​រំលឹកទិវាព្រះពុទ្ធប្រសូតនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសម្តែងនូវការជឿជាក់ថា ជាមួយនឹង​ស្មារតីសាមគ្គី​គ្នាដើម្បីរស់​នៅប្រកប​ដោយភាព​សុខដុម​រម្យ​នា​របស់​ព្រះស​ង្ឃនិ​ង​ពុទ្ធសាស​និក​ទាំង​អស់​ ដែលតែងតែរួមដំណើរជាមួយប្រទេសជាតិ សមាគមព្រះពុទ្ធសាសនាវៀតណាម នឹងបន្តយកការ​បម្រើម​នុស្ស​លោក​ រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ ព្រមទាំងអះអាងនូវឧត្តមភាពនៃសាសនាសន្តីភាព ដើម្បី​សក្តិសម​ជាមួយជំនឿទុ​កចិត្តរបស់ព្រះសង្ឃ ពុទ្ធសាសនិកនិងប្រជាជន​ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top