• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម៖ កិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលតែងតែជាសសរស្តម្ភ និងជាចំណុចភ្លឺ ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម-អូស្ត្រាលី

បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាព្រឹកថ្ងៃទី២ ធ្នូ នៅទីក្រុង Melbourne ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការអប់រំវៀតណាម - អូស្ត្រាលី។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue  

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ សមាជិកព្រឹទ្ធសភាអូស្ត្រាលី និងជាសហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលីលោក Tim Ayres បានអះអាងថា ការអប់រំតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Tim Ayres បានសង្កត់ធ្ងន់ថា វៀតណាម-អូស្ត្រាលីកំពុងមានឱកាសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ ហើយភាគីទាំងពីរមានសក្តានុពលជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលតែងតែជាសសរស្តម្ភ និងជាចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពនៃប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ មាននិស្សិតវៀតណាមប្រហែល ៣ ម៉ឺន នាក់ ដែលកំពុងសិក្សារៀនសូត្រ និងស្រាវជ្រាវនៅប្រទេសអូស្ត្រាលី ដោយជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេសដែលមាននិស្សិតកំពុងសិក្សារៀនសូត្រនៅប្រទេសអូស្ត្រាលី។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរមិនត្រឹមតែជួយបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនាក់ទំនងវប្បធម៌រវាងប្រជាជាតិទាំងពីរ និងជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរទៀតផង។ ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកសំណើចំនួន៥៖ បង្កើនចំនួនកម្មវិធីបណ្ដុះបណ្ដាលរួមគ្នារវាងគ្រឹះស្ថានឧត្តមសិក្សាវៀតណាម ជាមួយ​គ្រឹះស្ថានឧត្តមសិក្សាលំដាប់ខ្ពស់របស់អូស្ត្រាលី ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង បណ្តុះបណ្តាលថ្នាក់បណ្ឌិត។ ពង្រឹងការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងសាកលវិទ្យាល័យអូស្ត្រាលី និងវៀតណាម។ សាកលវិទ្យាល័យអូស្ត្រាលីដ៏មានកិត្យានុភាពនឹងបើកសាខានៅវៀតណាមឲ្យបានឆាប់ៗ។ បន្តជួយឧបត្ថម្ភដល់ការបង្រៀន និងរៀនភាសាអង់គ្លេសនៅវៀតណាម ក្នុងនោះមានការចែករំលែកធនធានសិក្សា។ សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរ ជាពិសេសគឺ ប្រតិភូដែលមានវត្តមាននៅក្នុងវេទិកានេះ តំណាងឱ្យសាលារៀននឹងពិភាក្សាយ៉ាងសកម្ម ស្វែងរកឱកាសសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ហើយក្នុងពេលឆាប់ៗនេះ រួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាព

ប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា វេទិកាសហប្រតិបត្តិការអប់រំវៀតណាម-អូស្ត្រាលីនឹងបើកដំណាក់កាលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងភាគីទាំងពីរ​ប្រកបដោយនិរន្តរភាព និងយូរអង្វែង រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top