• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបសាធារណរដ្ឋកាហ្សាក់ស្ថាន

នារៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) នៅខាងក្រៅកិច្ចប្រជុំប្រធានសភាបណ្តាប្រទេសអាស៊ី-អឺរ៉ុបលើកទី ៣ ដែលបានប្រារព្ធនៅទីក្រុង Antalya ប្រទេសទួរគីនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបសាធារណរដ្ឋកាហ្សាក់ស្ថាន Nurlan Z.Nigmatulin។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជាមួយប្រធានសភាជាន់ទាប
សាធារណរដ្ឋកាហ្សាក់ស្ថាន Nurlan Z.Nigmatulin។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីររូប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។

នាឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមបានគោរពអញ្ជើញប្រធានរដ្ឋសភាកាហ្សាក់ស្ថានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមដើម្បីឱ្យភាគីទាំងពីរអាចបន្តពិភាក្សាលើវិធានការជាក់ស្តែងមួយចំនួន ដើម្បីជម្រុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរក្នុងការងារនីតិប្បញ្ញត្តិ ការឃ្លាំមើលក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានសម្រេចរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបសាធារណរដ្ឋកាហ្សាក់ស្ថាន

ប្រធានរដ្ឋសភាវៀតណាមក៏បានលើកសំណើចង់ឲ្យកាហ្សាក់ស្ថាន គាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងការដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី មិនប្រើកម្លាំងឬគំរាមកំហែងប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តន៍យ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅដល់ការសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅក្នុងសមុទ្រខាងកើត (COC) ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top