• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីសាធារណៈរដ្ឋហ្វាំងឡង់

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីហ្វាំងឡង់លោក Dauli Niinisto។ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋហ្វាំងឡង់ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីហ្វាំងឡង់លោក Dauli Niinisto។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងក្ដីសប្បាយរីករាយដោយវាយតម្លៃថា ទំនាក់ទំនងមិត្ត ភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាវិជ្ជមាន ក្នុងពេលកន្លងមក ហើយឯកភាពថាចាំបាច់ត្រូវរៀបចំសកម្មភាពជាក់ស្ដែងឆ្ពោះទៅការ អបអរសាទរខួប ៨០ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត (២៥ មករា ១៩៧៣ - ២៥ មករា ២០២៣)។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្ដែងគោលបំណងថា ហ្វាំងឡង់ នឹងចែករំលែកបទពិសោធន៍ សហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យផ្លាស់ប្ដូរ ឌីជីថល នវានុវត្តភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែល រស់នៅនិងធ្វើការប្រកបដោយស្ថិរភាពនៅហ្វាំងឡង់ផងដែរ។លោកប្រធានរដ្ឋសភា Vuong Dinh Hue អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU បន្ទាប់ពី បានអនុម័តនិងចូលជាធរមានអស់រយៈពេលជាង១ឆ្នាំកន្លងមក កំពុងត្រូវបានអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជូនភាគីទាំងពីរ។ ក្នុងពេលជាមួយ គ្នានោះ កិច្ចព្រមព្រៀង EVIPA ក៏កំពុងត្រូវបានសភាសមាជិក EU ពិនិត្យមើលនិង អនុម័តផងដែរ។ ដោយឈរលើស្មារតីនោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យលោកប្រធានាធិបតីហ្វាំងឡង់គាំទ្រ ដាស់តឿនឲ្យសភាសាមីអនុម័តលើកិច្ច ព្រមព្រៀង EVIPA ក្នុងពេលឆាប់ៗ ហើយប្រទេសទាំងពីរគួរតែមានការបោះជំហានដ៏ ជាក់លាក់ដើម្បីទាញយកប្រយោជន៍ជាអតិបរមានូវឱកាសនិងប្រៀបខ្លាំងដែលកិច្ចព្រមព្រៀងទាំងនេះនាំមកជូន។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ដែរថា វៀតណាមនិង ហ្វាំងឡង់បានចែករំលែកប្រវត្តិសាស្ត្រស្នេហាសន្តិភាព ហើយឯកភាពគ្នាយ៉ាងពេញ ទំហឹងលើទស្សនៈថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរព ច្បាប់អន្តរជាតិ និងអនុញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top