• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េ ខាងត្បូង ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ច សន្ទនាតុមូលជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដែលបានរៀបចំឡើង ដោយក្រុមហ៊ុន Kim&Chang។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា៖
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងនៅកិច្ចសន្ទនាតុមូល។
(រូបថត៖ TTXVN)


“យើងខ្ញុំសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រជាមួយកូរ៉េខាងត្បូងនឹងកាន់តែជាក់ស្ដែងថែមទៀត។ រដ្ឋាភិបាលវៀតណាម តែងតែចាត់ទុកកូរ៉េខាងត្បូង ជាដៃគូសំខាន់ជួរមុខ ជាអាទិភាពមួយក្នុងគោល នយោបាយកិច្ចការបរទេស ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមផង ដែរ។ យើងខ្ញុំត្រៀមខ្លួនជាស្រេចចែករំលែកទស្សនៈ ការតម្រង់ទិសសម្រាប់ដំណោះ ស្រាយជាក់ស្ដែង ដើម្បីបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរវាង ប្រទេសទាំងពីរ”។

លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានបញ្ជាក់ថា ការធ្វើបៃតងភាវូប នីយកម្ម និងឌីជីថល ភាវូបនីយកម្ម កំពុងជានិន្នាការដ៏ធំលើពិភពលោក ហើយវៀត ណាមក៏កំពុងចាប់ផ្ដើមនិន្នាការនេះផងដែរ។ លើវិស័យហិរញ្ញវត្ថុ ធនាគារ លោក ប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យបណ្ដាធនាគារនិងសម្ព័ន្ធក្រុមហ៊ុនហិរញ្ញ វត្ថុរបស់កូរ៉េខាងត្បូង បង្កើនការវិនិយោគចូលមកវៀតណាម ដើម្បីអភិវឌ្ឍផលិតផល សេវាកម្មធនាគារជាច្រើននៅវៀតណាម។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ដោយមានមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ សក្ដានុពលអភិវឌ្ឍជាច្រើន វៀតណាម ប្ដេជ្ញាចិត្តជំនះលើការលំបាកនាពេលខាងមុខ ដើម្បីស្ដារឡើងវិញ អាស្រ័យលើកម្លាំង ចលករអភិវឌ្ឍសេដ្ឋកិច្ចថ្មីៗ។ ជម្ងឺរាតត្បាត តម្រូវការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ និងការសន្យាអន្តរជាតិ ក៏ជាសម្ពាធដើម្បីជំរុញឲ្យវៀតណាមមានការបោះជំហានមានលក្ខណៈយុទ្ធសាស្ត្រយ៉ាងខ្លាំងក្លាថែមទៀតក្នុងដំណើរការកែទម្រង់របៀបរបប រៀបចំរចនា សម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរឌីជីថល កែលម្អបរិយាកាសវិនិយោគ។ វៀតណាម សន្យាថា នឹងកសាងបរិយាកាសវិនិយោគឲ្យស្របតាមស្ដង់ដារអន្តរជាតិ ក៏ដូចជានាំ មកនូវឱកាសអាជីវកម្មថ្មីជូនវិនិយោគិនបរទេសនិយាយរួមនិងវិនិយោគិនកូរ៉េខាងត្បូងនិយាយដោយឡែក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top