• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសំណេះសំណាល ជាមួយក្រុមសមាជិករដ្ឋសភាវ័យក្មេង

នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាជិករដ្ឋសភា វ័យក្មេង។
  ក្រុមសមាជិករដ្ឋសភាវ័យក្មេង នីតិកាលទី១៥ ជូនផ្កាដល់លោកប្រធានរដ្ឋសភា Vuong Dinh Hue។ (រូបថត៖ TTXVN)  

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះសកម្មភាព របស់ក្រុមសមាជិករដ្ឋសភាវ័យក្មេង តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ន។ តាមនោះ សមាជិករដ្ឋសភាវ័យក្មេងមានស្មារតីដ៏សកម្មនិងក្លៀវក្លាក្នុងការចូលរួមការងារនីតិប្បញ្ញត្តិ ឃ្លាំមើល ហើយសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ; មានមតិយោបល់ ដ៏មុតស្រួចលើគ្រប់ជ្រុងជ្រោយដែលត្រូវបានម្ចាស់ឆ្នោត កត់សម្គាល់។ ដើម្បីបន្តលើកតម្កើងតួនាទី ឋានៈ និងប្រសិទ្ធភាព គុណភាពសកម្មភាព នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យសមាជិករដ្ឋសភាវ័យក្មេងចាំបាច់ត្រូវសិក្សារៀនសូត្រ ហាត់ពត់លត់ដំដើម្បីពង្រីកធនធានមនុស្ស វ័យក្មេងក្នុងសកម្មភាពរបស់រដ្ឋសភា។លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា៖

“យើងខ្ញុំមានបំណងថា សមាជិករដ្ឋសភាវ័យក្មេងនឹងក្លាយជាស្ពានប្រកបដោយ ប្រសិទ្ធភាពរវាងសកម្មភាពរបស់រដ្ឋសភាជាមួយម្ចាស់ឆ្នោតនិយាយរួម ហើយជា ពិសេសម្ចាស់ឆ្នោតវ័យក្មេងដែលជា យុវជននិងនិស្សិតលើទូទាំងប្រទេស។ តាមនោះ ចូលរួមចំណែកទៅក្នុងសកម្មភាពរបស់រដ្ឋសភាចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិនិយាយរួម និងកម្លាំងយុវជននិយាយដោយឡែក រួមចំណែកសុក្រិត ប្រព័ន្ធរបៀបរបប គោលនយោបាយ និងច្បាប់ ក៏ដូចជាក្នុងការឃោសនា ផ្សព្វផ្សាយ គោលនយោបាយ ច្បាប់និងការ អនុវត្តច្បាប់ចំពោះម្ចាស់ឆ្នោតវ័យក្មេង និងប្រជា ពលរដ្ឋវ័យក្មេងផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top