• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេនី

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man (ស្ដាំ) អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាសាធារណរដ្ឋអាមេនីលោក Alen Simonyan។ (រូបថត៖ VOV1)

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាសាធារណរដ្ឋអាមេនី។

នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរ បានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ រួមចំណែកពង្រឹងការជឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ; ជំរុញការ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ដើម្បីបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យ ភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងគោលនយោបាយការបរទេសរបស់ភាគីនីមួយៗ បន្តសម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពនៅវេទិកាតំបន់ និងគាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើបញ្ហាសមុទ្រខាងកើត ការដោះស្រាយវិវាទ ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ជាពិសេសលើបញ្ហាទាក់ទងនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបង្កើនការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ ទីភ្នាក់ងារ អង្គការ ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរ និងស្វែងយល់អំពីទីផ្សារ និងឱកាសសហប្រតិបត្តិការ ការវិនិយោគ ការផ្លាស់ប្តូរ ទំនិញក្នុងវិស័យជាក់លាក់នីមួយៗ។ ភាគីទាំងពីរបន្តផ្លាស់ប្តូរ និងឯកភាពលើការផ្តល់ អាហារូបករណ៍ដល់និស្សិតនៃប្រទេសទាំងពីរ; រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ ជាប្រចាំ។ លើសពីនេះ ទីភ្នាក់ងារពាក់ព័ន្ធនៃភាគីទាំងពីរពិចារណាលើគោល នយោបាយផ្តល់ទិដ្ឋាការអនុគ្រោះ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងការធ្វើដំណើរ ការស្វែងយល់ពីវប្បធម៌និងគោលដៅទេសចរណ៍ របស់គ្នាទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top