• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Nam

នាថ្ងៃទី២០ ខែធ្នូ នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក Le Tri Thanh បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភានិងក្រុមការងារអំពីការលំបាកវេទនាដែលខេត្ត Quang Nam បានជួបប្រទះក្នុងឆ្នាំ២០២០ ដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិនិងជម្ងឺរាតត្បាត។
ចែករំលែកជាមួយការលំបាកលំបិនរបស់ប្រជាជនខេត្ត Quang Nam លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តដែលបានចាត់វិធានការដោយទាន់ពេលវេលាដើម្បីជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់ ជាពិសេសគឺការជួសជុល ស្ដារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាពឡើងវិញ។ លោកស្រី Nguyen Thi Kim Ngan ក៏បានក្រើនរំលឹកខេត្ត Quang Nam ថា ចាំបាច់ត្រូវដាក់ចេញផែនការដ៏យូរអង្វែង បណ្ដាក់ទុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវដឹកជញ្ជូនរវាងតំបន់វាលទំនាបជាមួយតំបន់ព្រៃភ្នំ និងតំបន់ Tay Nguyen ក៏ដូចជាបណ្ដាខេត្តនៅភាគខាងត្បូងប្រទេសឡាវនិងភាគខាងជើងប្រទេសថៃផងដែរ។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ប្រគល់អំណោយជូនប្រជាពលរដ្ឋនៅស្រុក Phuoc Son។ (រូបថត៖ VOV)


អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅស្រុក Phuoc Son ដែលរងការខូចខាតដោយសារខ្យល់ព្យុះនិងទឹកជំនន់ នាពេលកន្លងមក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ប្រជាជនទូទាំងប្រទេសចំពោះបងប្អូនជនរួមជាតិនៅតំបន់ភាគកណ្ដាល ក៏ដូចជាការចូលរួមចំណែករបស់ប្រព័ន្ធនយោបាយទាំងមូលនៃខេត្ត Quang Nam ជាពិសេសគឺការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនបាត់បង់ផ្ទះសម្បែងផងដែរ។ ក្នុងឱកាសនេះដែរ លោកស្រីប្រធានរដ្ឋសភាបានប្រគល់អំណោយចំនួន១២១ចំណែកជូនដល់ប្រជាពលរដ្ឋ ហើយធនាគារកសិកម្មក៏បានប្រគល់អំណោយទឹកប្រាក់ចំនួន៥ពាន់លាន ដុង ជូនដល់ស្រុក Phuoc Son ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top