• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន

នាព្រឹកថ្ងៃទី១៥ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសវនាការជាមួយ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។
 

គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្ដេច ហេង សំរិន អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។ (រូបថត៖ VOV)


លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលបានផ្ញើរសារលិខិតរំលែកទុក្ខ ហើយមកចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu។ ប្រការនេះបានបង្ហាញនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមនោសញ្ចេតនារបស់គណៈបក្ស ប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជាចំពោះអតីតអគ្គលេខាបក្សលោក Le Kha Phieu ផងដែរ។

អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ជា អ្នកដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុនៃការរស់រានមានជីវិត ឡើងវិញនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរ។ បក្ស រដ្ឋ រដ្ឋសភានិងប្រជាជនវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមជាមួយបក្ស រដ្ឋ រដ្ឋសភានិងប្រជាជនកម្ពុជា ថែរក្សា និងពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅនិងប្រកប ដោយប្រសិទ្ធភាពលើគ្រប់វិស័យ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន។ (រូបថត៖ VOV)




នៅក្នុងជំនួបនេះដែរ លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានស្នើឲ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 មិនទុកឲ្យជម្ងឺរីករាលដាលក្នុងសហគមន៍ផង ហើយរក្សាការដោះដូរពាណិជ្ជកម្មនៅតំបន់ព្រំដែន រួមទៀតផង។ លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ការដែលរដ្ឋសភានៃប្រទេសទាំងពីរបានអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារស្ដីពីការងារខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែនគោកនោះគឺជាមូលដ្ឋានដ៏សែនសំខាន់ដើម្បីឲ្យប្រទេសទាំងពីរឆ្ពោះទៅកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការជានិរន្ត​។

លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសម្ដែងនូវគោលបំណងថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងស្អិតរមួតក្នុងការតស៊ូប្រឆាំងនឹងល្បិចកលមួលបង្កាច់ បំប្លែងការពិតរបស់បណ្ដាអានុភាពដែលមានឧបាយកលបំផ្លាញការងារខ័ណ្ឌសីមានិងបោះបង្គោល​​ព្រំដែនគោករវាង ប្រទេសទាំងពីរផងដែរ៕ 


 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top