• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)
 

 នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ចិនលោក Xiong Bo ក្នុង​ឱកាស​លោក​មក​ទទួល​បេសកកម្ម​ការទូត​នៅវៀត​​ណាម។
 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ ថា ដោយ​មាន​បទ​ពិសោធន៍​លើវិស័យ​ការ​ទូតក្នុងរយៈពេលច្រើនឆ្នាំម​ក ឯកអគ្គ រដ្ឋទូតលោ​ក Xiong Bo នឹងបន្តបង្កើនការយល់​ដឹង ការជឿ​ទុក​ចិត្តគ្នាទៅវិញទៅ​ មក ជំរុញកិច្ចសហប្រតិបតិ្តការ ហើយពង្រីកការជួបប្រាស្រ័យមិត្តភាពរវា​ងបក្ស ទាំងពីរ​ប្រទេស​ទាំងពីរនិងរវាងប្រជាជននៃប្រទេសទាំងពីរអោយកាន់តែរីក ចម្រើនប្រកប​ដោយ​ប្រសិទ្ធភាព​និង​ស៊ីជំរៅ​ ដើម្បីរួមចំណែកទៅក្នុង​បុព្វហេតុ ពង្រឹងនិងពង្រីក​ទំនាក់ទំនង​ភាព​ជាដៃគូ​សហប្រតិ​បតិ្តការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ រវាងវៀតណាមនិងចិនផងដែរ។
​ 
ក្នុងឱកាសដែលប្រទេសទាំងពីរត្រៀមរៀបចំ​រំលឹកខួបលើកទី៧០ ទិវាប​ង្កើតទំនាក់ទំនងការទូត​ (ឆ្នាំ១៩៤៩-ឆ្នាំ២០១៩) លោកស្រីប្រ​ធានរដ្ឋសភាមានគោល បំណងថា ភាគីទាំ​ង​ពីរ នឹងសហកា​រគ្នាដើម្បី​រៀបចំ​ព្រឹត្តិការណ៍​សំខា​ន់នេះ​អោយបា​ន​ល្អ។
 
ចំណែកឯខ្លួនវិញ ឯក​អគ្គរដ្ឋទូតចិនលោក Xiong Bo បានគាំទ្រចំពោះ ទស្សនៈរបស់លោក​ស្រីប្រធាន​រដ្ឋសភា​វៀត​ណាម​ស្ដីពីការជំរុញទំនាក់​ទំនងរវាង ប្រទេសទាំងពីរអោយកាន់​តែស៊ីជំរៅនិងជាក់ស្ដែង។​ លោកមាន​គោលបំណង​ថា ការចំណេះដឹងរួមរវាងថ្នាក់ដឹកនាំនៃភាគីទាំង​ពីរក៏ជាការចំណេះដឹងរបស់​ប្រជាជន​ ដើម្បីអោយ​ប្រជាជន​យល់និងគាំទ្រចំពោះគោលនយោបា​យនៃភាគីទាំងពីរ។ ​ស្ថានទូត ចិនប្រចាំវៀតណាម​នឹងខិតខំ​ប្រឹង​ប្រែងអស់ពីកម្លាំងកាយចិ​ត្តដើម្បី បំពេញភារកិ​ច្ចដែលត្រូវបាន​ប្រគល់​ជូន​ប្រកប​ដោយ​ជោគជ័យ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top