ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបេឡារុស

ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបេឡារុសបានសម្ដែងនូវក្ដី សង្ឃឹមថា វៀតណាមនឹងដោះស្រាយបញ្ហានានាអោយបានឆាប់ៗហើយ ផ្ដល់វិញ្ញាបនប័ត្រអនុញ្ញាតអោយបេឡារុសអាចនាំចេញផលិតផលពីសាច់ ទឹកដោះគោ និងកសិផលបេឡារុសចូលមកវៀតណាម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យផលិតរថយន្តផងដែរ។
ចំណែកឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីថែម ទៀត ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេសទាំងពីរត្រូវការ បន្តបំពេញមូលដ្ឋានគតិយុត្តទាក់ទិនដល់ការដោះដូរពាណិជ្ជកម្ម ការវិនិ យោគទ្វេភាគី ព្រមទាំងដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងនានាដែលបានចុះហត្ថលេខា ហើយស្វែងរកវិស័យសហប្រតិបតិ្ត ការថ្មីថ្មោងផងដែរ។
លោកស្រីប្រធានរដ្ឋសភាវៀតណាមមានគោលបំណងថា ភាគីទាំងពីរ បន្តផ្លាស់ប្ដូរ ជួបប្រាស្រ័យវប្បធម៌ទៅវិញទៅមកអោយបានញឹកញាប់ ព្រមទាំង ជំរុញកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។
នៅក្នុងជំនួបនេះដែរ លោកស្រីប្រធានរដ្ឋសភាវៀតណាម លោក នាយករដ្ឋមន្រ្តីបេឡារុសរួមជាមួយគណៈប្រតិភូនៃប្រទេសទាំងពីរបានចែក រំលែកព័ត៌មានមួយចំនួនទាក់ទិនដល់ការដែលបេឡារុសត្រៀមរៀបចំបង្កើតសាជីវកម្មផលិតទឹកដោះគោនិងផលិតផលពីទឹកដោះគោមួយចំនួននៅវៀតណាម ការជួយសម្រួលដល់ការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំង ពីរ ការពិចារណាបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឬក៏ឆ្លង់កាត់ បេឡារុសដើម្បីបង្កើនបរិមាណភ្ញៀវទេសចរនៃភាគីទាំងពីរ ជាដើម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មា ភិបាលស្ថានទូតនិងសហគមន៍ជនវៀតណាមនៅបេឡារុស ហើយជួប សំណេះសំណាលជាមួយបណ្ដាអតីតយុទ្ធជនបេឡារុសដែលធ្លាប់បានចូលរួមប្រយុទ្ធនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម