ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue។ តាមប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក Phan Ngoc Tho បានជម្រាបថា ល្បឿនកំណើនសេដ្ឋកិច្ច (GRDP) របស់ខេត្តក្នុងឆមាសទីមួយឆ្នាំ២០១៩ សម្រេច បាន៦,៨៧%។
បរិមាណភ្ញៀវទេសចរមកដល់ Hue សម្រេចបានចំនួន២,៤៩ លាននាក់ កើន៤,៦%។ ខេត្តបានរៀបចំប្រកបដោយជោគជ័យនូវមហោស្រពរបរប្រពៃណី Hue លើកទី៨ កិច្ចប្រជុំ “អភិវឌ្ឍទេសចរណ៍តំបន់ភាគកណ្ដាលនិង Tay Nguyen” កិច្ចប្រជុំពន្លឿនវិនិយោគបច្ចេកវិទ្យាព័ត៌មាននិងប្រកាសសេវាកម្មមជ្ឈមណ្ឌលឃ្លាំមើលការប្រតិបត្តិទីក្រុងឆ្លាតវៃ។
អញ្ជើញថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា “ទីក្រុង Hue ត្រូវបានប្រគល់កិត្តិនាមជាទីក្រុង វប្បធម៌ប្រកបដោយចីរភាពរបស់អាស៊ាន។ នាឆ្នាំ២០១៦ Hue ជាទីក្រុងដើម ដំបូងនៅ វៀតណាមដែលទទួល បានកិត្តិនាមជាទីក្រុងបៃតងជាតិ ដែលបាន បោះឆ្នោតជ្រើសរើសដោយមូលនិធិ អភិរក្សធម្មជាតិពិភពលោក។ មុននោះ នាឆ្នាំ២០០៧ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអនុម័តលើគម្រោងកសាងទីក្រុង Hue ក្លាយទៅជាទីក្រុង Festival។ ទាំងអស់នេះគឺជាការកត់សម្គាល់គួរអោយ គោរពរបស់អង្គការអន្តរជាតិ និងរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរនិងប្រជាជនទីក្រុង។ លើសពីនេះទៅទៀត ខេត្ត Thua Thien Hue បានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចតាមទិសបៃតងនិងចីរភាព ហើយសម្រេច បានលទ្ធផលដ៏វិជ្ជមាន ផង ដែរ”។
យល់ស្របជាមួយភារកិច្ចសំខាន់ៗរបស់ខេត្តនាពេលខាងមុខ លោកស្រីប្រធានរដ្ឋ សភាមានគោលបំណងថា ខេត្ត Thua Thien Hue នឹងសម្រេចបានជំហានលោតផ្លោះយុទ្ធសាស្ត្រខាងសេដ្ឋកិច្ច ដោយផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែត្រូវប្រកាន់យ៉ាងខ្ជាប់នូវស្មារតីអភិវឌ្ឍបៃតងនិងប្រកបដោយចីរភាព ពង្រីកសក្ដានុភាព ឧត្តមភាព ទីតាំងភូមិសាស្ត្រនិងធនធានធម្មជាតិ។ ជាពិសេសគឺ ត្រូវការអភិរក្សរាល់តម្លៃវប្បធម៌ ការពារបរិយាកាសវប្បធម៌ដ៏ស្អាតស្អមនិងពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌ពិសេសដោយឡែករបស់ Hue ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម