• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយប្រធានរដ្ឋសភាឡាវ


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) អញ្ជើញទទួលនិងជួបធ្វើការជាមួយ គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Pany Yathotou (រូបថត៖ VOV)

 នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ​បានអញ្ជើញទទួលនិងជួបធ្វើការ​ជាមួយ គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយប្រ​ធាន​រដ្ឋសភាលោកស្រី Pany Yathotou។ នៅក្នុង​ជំនួបធ្វើការនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយ​តម្លៃថា នាដើម ​ឆ្នាំ២០១៩ ភាគី​ទាំងពីរ​បាន​សហការគ្នារៀបចំប្រក​បដោយជោគជ័យ​នូវកិច្ច​ប្រជុំ ការិយាល័យនយោបាយវៀត​ណាម និងឡាវ ក៏ដូច​ជាកិច្ចប្រជុំលើកទី៤១ គណៈកម្មាធិការអន្តររដ្ឋាភិបា​លវៀតណាម-ឡាវ ក្រោមសហអធិបតីភាព​របស់​ នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ផងដែរ។ ជាពិសេសគឺ ​ដំណើរ ទស្សន​កិច្ចមិត្ត​ភាព​ជាផ្លូវ​ការ​នៅឡាវ​នាពេល​ថ្មីៗនេះ​របស់អគ្គលេខាបក្ស ប្រធា​ន រដ្ឋវៀតណាមលោក ​Nguyen Phu Trong បានបញ្ចប់​ដោយ​សម្រច​បាន​នូវ​ លទ្ធផល​ដ៏ល្អប្រសើរ​។
 
ប្រធានរដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan និងសមភាគី ឡាវលោកស្រី Pany Yathotou បានពិភាក្សា​អំពីកិច្ច​ការឃ្លាំមើលរួមរវាងរ​ដ្ឋសភា នៃប្រទេស​ទាំងពីរ​ចំពោះ​ការអនុវត្ត​កិច្ចព្រម​ព្រៀង​ស្ដីពីកា​រដោះស្រាយ​បញ្ហាជ​ន ចំណាកស្រុកប្រកបដោយសេរីនិងបញ្ហា​រៀបការឥតខាន់ស្លានៅតំបន់ព្រំ​ដែន​វៀតណាម-ឡាវក្នុង​ឆ្នាំ២០១៩។ លោកស្រី ​Nguyen Thi Kim Ngan បានស្នើ អោ​យភាគីទាំង​ពីរនាពេល​ខាង​មុខ​ចាំបាច់​ត្រូវបន្ត​ចែករំលែកប​ទពិសោធកម្មអំពីសកម្មភាពរបស់​ក្រុមប្រឹក្សាប្រជាជន ព្រ​មទាំង​សហការគ្នាបង្កើតក្រុ​មការងាររួ​ម សំ​ដៅឃ្លាំមើលនៅហ្នឹងកន្លែងលើសកម្មភាព​នៃច្រកទ្វារព្រំដែនរវា​ងប្រទេស​ទាំងពីរ ដើម្បី​ជំនះ​ពុះពារ​លើកា​រលំបាក រួមចំណែកជំរុញកា​រផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេ​ ភាគីផ​ងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top