• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម សន្និសីទសមាជិកសភាឯកទេស

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាតំណាងដែលចូលរួមសន្និសីទសមាជិកសភា ឯកទេស បានពិភាក្សាអំពីគម្រោង​ច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើ វិសោធនកម្ម) និងច្បាប់ធ្វើវសោធនកម្មនិងបំពេញបន្ថែមនៃច្បាប់អប់រំថ្នាក់ឧត្តមសិក្សា។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការ​ពិភាក្សាអំពីខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នានា នៅសន្និសីទសមាជិកសភាឯកទេសជាសកម្មភាព ដើម្បីអះ​អាង​នូវតួនាទីនិងការទទួលខុសត្រូវរបស់សមាជិកសភាឯកទេសក្នុងការអនុវត្តមុខងារ ភារកិច្ច និងអំណាចរបស់​ខ្លួន សំដៅលើកស្ទួយគុណភាពនៃសេចក្ដីព្រាងច្បាប់ដាក់ជូនរដ្ឋសភា។ លោកស្រីប្រធានរដ្ឋសភាបានសង្ក​ធ្ងន់​ថា គម្រោងច្បាប់ទាំងពីរនេះទទួលបានការយកចិត្តទុកដាក់ជាច្រើនលើសលុបរបស់សាធារណៈមតិនិងអ្នក​បោះឆ្នោត។

“ចំពោះគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ នេះជាគម្រោងច្បាប់ដ៏សំខាន់ណាស់ដែលត្រូវបានលើ​ការ​យក​មកពិភាក្សានៅសម័យប្រជុំចំនួន ២ ហើយ គ្រោងនឹងដាក់ជូនរដ្ឋសភាពិចារណានិងអនុម័តនៅសម័យប្រជុំលើកទី ៦ សំដៅ ធ្វើស្ថាប័នភាវូបនីយកម្មនូវសេចក្ដីសម្រេចចិត្តមជ្ឈឹមស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ និងជំនះលើកំហិតនៃច្បាប់នាបច្ចុប្បន្ន។ យើងចាំបាច់ត្រូវដោះស្រាយបញ្ហាជាក់ស្ដែងនានានៃកិច្ចការបង្ការប្រឆាំង​អំពើពុករលួយក្នុងស្ថានភាពថ្មីដើម្បី ឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ”។

ចំពោះគម្រោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនៃច្បាប់អប់រំថ្នាក់ឧត្តមសិក្សាវិញគឺការធ្វើវិសោធនកម្ម​ច្បាប់នាបច្ចុប្បន្នគឺសំដៅបង្កលក្ខណៈងាយ ស្រួលសម្រាប់មូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សាលើកស្ទួយគុណភាពនៃ​ការបណ្ដុះ បណ្ដាល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបង្កើនកម្លាំងប្រកួតប្រជែងរបស់ប្រទេសជាតិក្នុង​តំ​បន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top