• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម ពិធីជួបជុំ

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅពិធីជួបជុំ។ (រូបថត៖ VOV)
 

នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ គណៈប្រតិភូមិសមាជិកសភាទីក្រុង Can Tho បាន រៀបចំពិធីជួបជុំ រំលឹកខួបលើកទី៧៥នៃការបោះឆ្នោតជាសកលលើកដំបូង របស់រដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ - ៦ មករា ២០២១) ហើយបូក សរុបការងាររបស់គណៈប្រតិភូសមាជិកសភាទីក្រុង Can Tho នីតិកាលទី ១៤ អាណត្តិ២០១៦-២០២១។

ថ្លែងនៅពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា សកម្មភាពរបស់រដ្ឋសភាមានគុណភាពកាន់តែខ្ពស់ឡើងៗ  ដោយដោះស្រាយបាននូវបញ្ហាជាក់ស្ដែងជាច្រើនក្នុងជីវភាពសង្គមក៏ដូចជា ចេញផ្សាយច្បាប់សំខាន់ៗដែលមានអត្ថន័យគន្លឹះចំពោះការអភិវឌ្ឍរបស់ ប្រទេសជាតិ។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២១នឹងប្រព្រឹត្តទៅការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦។ ហេតុ ដូច្នេះ គណៈប្រតិភូសមាជិកសភាទីក្រុង Can Tho ត្រូវសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ សម្រាប់បណ្ដាព្រឹត្តិការណ៍នេះ។

គួរជម្រាបបន្ថែមទៀតថា ក្នុងអាណត្តិកន្លងទៅ គណៈប្រតិភូសមាជិក សភាទីក្រុង Can Tho បានរៀបចំកិច្ចប្រជុំទាក់ទងប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតចំនួន១៥៦លើក ដើម្បីផ្ទៀងស្ដាប់និងក្រេបយកមតិ យោបល់ស្ដីពី សេចក្ដីព្រាងច្បាប់ចំនួន៧១ ព្រមទាំងរៀបចំការឃ្លាំមើលឯកទេសលើបញ្ហា សំខាន់ៗដូចជា ជនបទថ្មី សកម្មភាពជ្រើសរើសនិស្សិតផ្នែកវេជ្ជសាស្ត្រ និង កម្មវិធីកែទម្រង់សៀវភៅសិក្សាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top