• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួល​ជួប​ តំណាងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួប តំណាងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចកូរ៉េខាងត្បូងមួយចំនួន។

 

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee-Sang
បានថតរូបជាមួយគណៈប្រតិភូចូលរួមវេទិកាវិនិយោគនិងពាណិជ្ជកម្មវៀតណាម - កូរ៉េខាងត្បូង។
រូបថត៖ TTXVN

នៅក្នុងជំនួបជាមួយលោក លោក Park Keun Tae ប្រធានគណកម្មការសម្របសម្រួលនៃសម្ព័ន្ធក្រុមហ៊ុន CJ និងជា អគ្គនាយក CJ Logistics និងថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន CJ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះ CJ ដែលបាននិងកំពុងវិនិយោគនៅវៀតណាមលើគ្រប់វិស័យដូចជា៖ សុវត្ថិភាព អនាម័យចំណីអាហារ វប្បធម៌ និង Logistics។ លើវិស័យភាពយន្ត លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ CJ ផលិតខ្សែភាពយន្តអំពីគ្រួសារពហុវប្បធម៌វៀតណាមនិងកូរ៉េខាងត្បូង។

នៅក្នុងជំនួបជាមួយលោក Hwang Gag Kyu អនុប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Lotte និងតំណាងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Lotte ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឱ្យដឹងថា៖
តម្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់វៀតណាមគឺធំធេងណាស់ ហើយមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុនសិក្សាស្រាវជ្រាវវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប្រព័ន្ធ Logistics ក៏ដូចជាជំរុញការតភ្ជាប់ជាមួយសហគ្រាសឯកជននៅវៀតណាមផងដែរ។

នាថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan ក៏បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន VN One និងសហគមន៍ធុរជនខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូងផងដែរ។ នេះគឺជាសកម្មភាពចុងក្រោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់លោកស្រី Nguyen Thi Kim Ngan ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top