• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត


ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត
 

បន្តដំណើរបំពេញទស្សនកិច្ចនៅស៊ុយអែត នាព្រឹកថ្ងៃទី៧មេសា (ម៉ោង​តំបន់) នៅទីក្រុង​ Stockholm ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្ដែងការគួរសមព្រះ​រាជបុត្រី​ Victoria Alice Désirée ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណ​ការជួយឧបត្ថម្ភគាំទ្ររបស់ព្រះរាជវង្សានុវង រដ្ឋាភិបាល និងប្រជាជនស៊ុយអែតសំរាប់វៀតណាម។ ជាពិសេសគឺប្រាក់ជំនួយ​ជាងបីពាន់លានដុល្លារអាមេរិក​ ក្នុងរយៈពេលកន្លងទៅ។​ ​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា៖រាជ​វង្សានុវង្ស រដ្ឋសភា និងរដ្ឋាភិបាលស៊ុយអែតបន្តយកចិត្តទុកដាក់ បង្កលក្ខណៈ​ងាយស្រួលសំរាប់សហគមន៍ជនវៀតណាមរស់នៅ និងធ្វើការនៅស៊ុយអែត ពង្រីកតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។​

ព្រះ​រាជបុត្រី​ Victoria Ingrid Alice Désirée វាយតំលៃខ្ពស់​ចំពោះ​សមិទ្ធផល​អំពីសេដ្ឋកិច្ច សង្គមកិច្ច​ដែលវៀតណាមទទួលបាន​ក្នុងរយៈពេលកន្លង​ទៅ​ ជាពិសេសគឺការ​ងារកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាព​រ​ស់នៅ​សំរាប់​ប្រជា​ជន។ ​ព្រះ​រាជបុត្រីក៏ជឿជាក់​ថា៖ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស៊ុយអែត​និង​វៀត​ណាមនឹងបន្តអភិវឌ្ឍន៍តទៅទៀត៕​

តាម VOV5​ -  វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top