• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំដាក់អោយដំណើរការភារកិច្ចឆ្នាំ២០២០លើវិស័យការងារជនមានគុណូបការៈនិងសង្គមកិច្ច

នាព្រឹកថ្ងៃទី២៥ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំកិច្ចប្រជុំដាក់អោយដំណើរការភារកិច្ចឆ្នាំ២០២០លើវិស័យការងារ ជនមានគុណូបការៈនិងសង្គមកិច្ច។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ក្រសួងត្រូវការវិនិយោគ ស្រាវជ្រាវកសាង យុទ្ធសាស្ត្រអភិវឌ្ឍដ៏យូរអង្វែងមួយ ដែលធានាភាពសុខដុមរវាងគោល នយោបាយសង្គមកិច្ចនិយាយរួម គោលនយោបាយសន្តិសុខសង្គមនិយាយដោយឡែកជាមួយការផ្លាស់ប្ដូរថ្មីការងារគ្រប់គ្រងរបស់រដ្ឋនិងការអភិវឌ្ឍ ទីផ្សារការងារអោយកាន់តែសម្បូរបែបនិងស្វាហាប់ក្នុងកាលៈទេសៈ សមាហរណកម្មនាបច្ចុប្បន្ន។         ចំពោះភារកិច្ចក្នុងឆ្នាំ២០២០ លោកស្រីប្រធានរដ្ឋសភាបានសំណូមពរថា៖

“ក្រសួងផ្តោតទៅលើការងារអធិការកិច្ច ត្រួតពិនិត្យ ឃ្លាំមើលការ អនុវត្តគោលនយោបាយ ច្បាប់ ដោះស្រាយបញ្ហានានាដែលសង្គមមានការ យកចិត្តទុកដាក់។ ទន្ទឹមនឹងនោះ ជូនព័ត៌មាន រាយការណ៍ទៅកាន់ប្រជាជន អំពីលទ្ធផលទាំងវិជ្ជមាននិងអវិជ្ជមានយ៉ាងស្មោះត្រង់ ព្រមទាំងផ្សព្វផ្សាយ គោលនយោបាយ ច្បាប់ទៅកាន់ប្រជាជនដើម្បីជួយអោយប្រជាជនយល់ ច្បាស់និងត្រឹមត្រូវថែមទៀត តាមនោះចែករំលែកនិងបង្កើតការស្រុះចិត្តគំនិតក្នុង ការអនុវត្តគោលនយោបាយនិងច្បាប់នោះ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top