• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ដោយបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការជាច្រើន។
 
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  
  ប្រធានរដ្ឋសភាទាំងពីររូប បានភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរ បានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលមានស្រាប់ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងការវិវត្តន៍នៃស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន  

ប្រធានរដ្ឋសភាទាំងពីររូបបានបានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែង ដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ហើយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន មកកាន់ប្រទេសវៀតណាមលើកនេះ គឺជាសកម្មភាពនយោបាយបរទេសដ៏សំខាន់រវាងរដ្ឋសភានៃប្រទេសទាំងពីរ ក្នុងឱកាសដែលប្រទេសទាំងពីរបានកំពុងអបអរសាទរខួប ៥៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ ។

ប្រធានរដ្ឋសភាទាំងពីររូបបានចែករំលែកទស្សនៈថា ចាំបាច់ត្រូវបន្តលើកកំពស់តួនាទីនីតិបញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី; ត្រួតពិនិត្យ និងជំរុញក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស ដើម្បីអនុវត្តន៍យ៉ាងសកម្ម និងមានប្រសិទ្ធភាព នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; បង្កើនការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍ក្នុងការរៀបចំ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃរដ្ឋសភា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានឯកភាពថា ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនួយទាំងពីរ គឺ លេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់ការបណ្តុះបណ្តាលកម្រិតខ្ពស់ និងឯកទេសផ្នែកព័ត៌មានវិទ្យា និងការបកប្រែនៅប្រទេសវៀតណាមសម្រាប់បុគ្គលិកនៃលេខាធិការដ្ឋានរដ្ឋសភា កម្ពុជា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top