• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅទស្សនានិង​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន Star Telecom

នាព្រឹកថ្ងៃទី ៧ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលនៃរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Star Telecom (Unitel) នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា Viettel។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្ឃឹមថា Unitel បន្តថែទាំជីវភាពរស់នៅរបស់កម្មាភិបាលនិងនិយោជិក ដើម្បីពង្រីកប្រភពធនធានមនុស្ស ធ្វើជាបុព្វបទសម្រាប់កំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព រួមផ្សំយ៉ាងជិតស្និទ្ធ នូវសកម្មភាពអាជីវកម្មជាមួយការទូតសេដ្ឋកិច្ចនិងកិច្ចការបរទេសការពារជាតិ; ក្រៅពីភារកិច្ចអាជីវកម្មក៏មានទំនួលខុសត្រូវជាស្ពានតភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅទស្សនានិង​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន Star Telecom - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែង។ រូបថត៖ Chien Thang/daibieunhandan.vn

ប្រធានរដ្ឋសភាបានកត់សម្គាល់ថា Unitel បន្តច្នៃប្រឌិត និងវិនិយោគលើបច្ចេកវិទ្យាថ្មីដើម្បីរក្សាឋានៈ និងក្លាយជាសហគ្រាសទូរគមនាគមន៍ - សេវាឌីជីថលឈានមុខគេនៅក្នុងទីផ្សារឡាវ នាប៉ុន្មានឆ្នាំខាងមុខ។ ប្រធានរដ្ឋសភាសង្ឃឹមថា ក្រុមហ៊ុននឹងត្រួសត្រាយផ្លូវ ដើម្បីចូលរួមក្នុងការផ្លាស់ប្តូរឌីជីថលនៅប្រទេសឡាវ ដោយមានការតភ្ជាប់លើវិស័យដូចជាកសិកម្ម ថាមពល គមនាគមន៍ដឹកជញ្ជូន ទេសចរណ៍; បន្តអនុវត្តកម្មវិធីសុខុមាលភាពសង្គម ផ្សព្វផ្សាយតម្លៃវប្បធម៌ផ្ទៃក្នុងសម្រាប់សហគ្រាសនៅឡាវជាពិសេសគឺសហគ្រាសវៀតណាមនៅឡាវ។

សកម្មភាពនេះក៏បានបញ្ចប់ដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម លើកទី១ និងបំពេញទស្សនកិច្ចការងារនៅឡាវ របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មុននឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top