• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបពិភាក្សាជាមួយអភិបាលរដ្ឋ Victoria និងទទួលជួបមួយសហរដ្ឋមន្រ្តីពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Melbourne រដ្ឋ Victoria (អូស្ត្រាលី) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបពិភាក្សាជាមួយអភិបាលរដ្ឋ Victoria លោកស្រី Linda Dessau និងទទួលជួបជាមួយសហរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres។
   ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបជាមួយអភិបាលរដ្ឋ Victoria លោកស្រី Linda Dessau ។ (រូបថត៖ Le Tuyet/VOV)  
  ប្រធានរដ្ឋសភាទទួលជួបលោក Tim Ayres រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផលិតអូស្ត្រាលី។ (រូបថត៖ Le Tuyet/VOV)  

នៅក្នុងជំនួបជាមួយអភិបាលរដ្ឋ Victoria លោកស្រី Linda Dessau ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះការដែលមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗនៃប្រទេសទាំងពីរគឺទីក្រុងហូជីមិញ និងរដ្ឋ Victoria បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដោយចាត់ទុកនេះជាគំរូក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរនាពេលអនាគត ហើយមានបំណងចង់ឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាការរៀបចំផែនការទីក្រុង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្វាគមន៍ថ្នាក់ដឹកនាំរដ្ឋ Victoria មកបំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាវិនិយោគិននានាមកវៀតណាមដើម្បីស្វែងរកឱកាសវិនិយោគ។ លោកស្ររី Linda Dessau បានមានប្រសាសន៍ថា រដ្ឋ Victoria ជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់ពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាមក្នុងវិស័យប្រៀបខ្លាំងនិងមានសក្តានុពល។

នៅក្នុងជំនួបជាមួយសហរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលីលោក Tim Ayres ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យសហរដ្ឋមន្រ្តី Tim Ayres ក្នុងតួនាទីរបស់ខ្លួន ជំរុញការបើកទ្វាទីផ្សារសម្រាប់កសិផលវៀតណាម ជួយវៀតណាមក្នុងការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top