• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញមកដល់ប្រទេសសិង្ហបុរីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

នៅវេលាម៉ោង ៣៖១៥នាទីរសៀល (ម៉ោងក្នុងតំបន់) នារសៀលថ្ងៃទី១ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយាបានមកដល់អាកាស យានដ្ឋាន Changi ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសិង្ហបុរី លោក Seah Kian Peng។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១-៣ ខែធ្នូ។
តំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរីទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Tran Thanh Man និងភរិយា (រូបថត៖ VOV)

ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន មានវត្តមានរបស់បណ្ឌិត Wan Rizal សមាជិកក្រុមមិត្តភាពសភាអាស៊ីអាគ្នេយ៍សិង្ហបុរី អគ្គនាយកនាយកដ្ឋានអាស៊ីអាគ្នេយ៍ទី២ ក្រសួងការបរទេស Loy Hui Chen និងបុគ្គលិកនៃរដ្ឋសភាសិង្ហបុរី។

ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតលោក Mai Phuoc Dung និងកម្មាភិបាលមួយចំនួននៃស្ថានទូតវៀតណាម ប្រចាំនៅសាធារណរដ្ឋសិង្ហបុរី។ បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភា លោក Tran Thanh Man និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសិង្ហបុរី អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាម អញ្ជើញទស្សនានិងពិភាក្សាជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅសិង្ហបុរី។

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសឹង្ហបុរី ប្រធានរដ្ឋសភាលោក Tran Thanh Man នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់សិង្ហបុរីដូចជា៖ ប្រធានរដ្ឋសភាលោក Seah Kian Peng, នាយករដ្ឋមន្ត្រី Lawrence Wong, ប្រធានាធិបតី Tharman Shanmugaratnam; ជួបជាមួយសាជីវកម្មឈានមុខគេរបស់សិង្ហបុរីដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

Top