• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang

បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ១ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូរដ្ឋសភាខេត្ត Hau Giang បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang ហើយជំនួបនេះត្រូវបានភ្ជាប់បញ្តាញជាមួយទីតាំងចំនួន ៣ ទៀតរបស់ខេត្ត Hau Giang គឺទីក្រុង Nga Bay ស្រុក Chau Thanh និងsស្រុក Chau Than A ផងដែរ។

អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ដោយបានបញ្ចប់ផែនការដែលបានដាក់ចេញ ហើយនេះគឺជាសម័យប្រជុំដែលមានខ្លឹមសារច្រើនជាងគេលើការងារនីតិបញ្ញត្តិក្នុងសម័យប្រជុំមួយ ចាប់តាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន។ ជាពិសេស ការងារបុគ្គលិកត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់រដ្ឋ។ អ្នកបោះឆ្នោតអបអរសាទរលោក Tran Thanh Man ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភា។

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅ Hau Giang។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានប្រកាសលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ តាមនោះ សេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា ត្រូវបានរដ្ឋសភាពិចារណា និងអនុម័តក្នុងសម័យប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យជាច្រើន ហើយទទួលបានការចាប់អារម្មណ៍តាមដានរបស់ប្រជាជនទូទាំងប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។

Top