ព័ត៌មាន
ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិនអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងអ័ក្សលំហផ្លូវជាតិលេខ ១អា
ថ្លែងនៅក្នុងពិធីបើកការដ្ឋាន លោក វ៉ូ ដាយ ថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា ទីក្រុងរំពឹងថា ផ្លូវធំនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍតំបន់ភាគខាងត្បូងនៃទីក្រុងហាណូយ; បង្កើតប៉ូលកំណើនថ្មីៗ; បង្កើតសក្កានុពលបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេវាកម្ម ពាណិជ្ជកម្ម ភស្តុភារកម្ម និងលើកកំពស់គុណភាពលំហទីក្រុង។
“ការស្រុះចិត្តគំនិតរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំដោយជោគជ័យ។ ទីក្រុងហាណូយតែងតែកំណត់ថា គោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់ត្រូវតែដាក់ប្រជាជននៅចំកណ្តាល; ធានាតុល្យភាពសុខដុមរមនានៃផលប្រយោជន៍រវាងរដ្ឋ អាជីវកម្ម និងប្រជាជន។ ខ្ញុំជឿជាក់ថា ជាមួយនឹងការទទួលខុសត្រូវ សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍរដ្ឋធានី និងការស្រុះចិត្តគំនិតក្នុងប្រជាជន គម្រោងនេះនឹងត្រូវបានអនុវត្តយ៉ាងរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា”។ នេះបើយោងតាមប្រសាសន៍របស់លោក វ៉ូ ដាយ ថាំង។
យោងតាមផែនការ គម្រោងនេះនឹងបង្ហើយការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ ២០២៧ ដោយបញ្ចប់បណ្តាញដឹកជញ្ជូនផ្លូវថ្នល់របស់ទីក្រុងហាណូយ ស្របតាមផែនការទីក្រុងដែលមានចក្ខុវិស័យ ១០០ ឆ្នាំ៕






