• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍ Viettel Group

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel)។
      សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូ (រូបថត៖ Van Diep/TTXVN)  

អញ្ជើញឧទ្ទេសនាមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអំពីក្រុមហ៊ុន  លោកវរសេនីយ៍ឯក Cao Duc Thang ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានឲ្យដឹងថា ក្រុមហ៊ុនមានវត្តមានធុរកិច្ចក្នុងប្រទេសចំនួន ១០ ក្នុងទ្វីបចំនួន ៣ ដែលក្នុងនោះមានប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត កាមេរូន តង់ហ្សានី ប៊ូរុនឌី ប៉េរូ ហៃទី និងម៉ូសំប៊ិក។ ជាពិសេស Viettel Group ទទួលបានជោគជ័យក្នុងវិស័យស្រាវជ្រាវ និងផលិតបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងការស្រាវជ្រាវ និងផលិតឧបករណ៍បណ្តាញទូរគមនាគមន៍ និងឧបករណ៍បច្ចេកវិទ្យាខ្ពស់សម្រាប់កងទ័ព។ ចំពោះកម្ពុជា នេះគឺជាទីផ្សារបរទេសដំបូងគេ ហើយក៏ជាទីផ្សារដ៏មានប្រសិទ្ធភាពបំផុតមួយរបស់ Viettel Group ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Viettel Group តាមរយៈក្រុមហ៊ុន Metfone ដែលបានបំពេញបេសកកម្មមិនត្រឹមតែរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប្រកបដោយគុណភាពខ្ពស់ និងជំរុញការផ្លាស់ប្តូរឌីជីថល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារជាច្រើន  ផលប្រយោជន៍សេដ្ឋកិច្ច រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ ដោយហេតុនេះបានក្លាយជាគំរូជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងផ្ទេរនូវសំណើ និងអនុសាសន៍របស់ Viettel ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តកែលម្អគោលនយោបាយ និងច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Viettel ក៏ដូចជាអ្នកវិនិយោគបរទេសដទៃទៀតនឹងនរចិត្តក្នុងការជំរុញការវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top