• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា

ថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ខ្លឹមសារដែលបានពិចារណាក្នុងកិច្ចប្រជុំនេះ មានគោលបំណងបម្រើការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំក្នុងដំណាក់កាលបន្ទាប់។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា ស្តីពីខ្លឹមសារមួយចំនួនទាក់ទិននឹងគម្រោងការតម្រង់ទិស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ និងពង្រាងច្បាប់បំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់បោះឆ្នោតសមាជិកសភានិងសមាជិកក្រុមប្រឹក្សា; វឌ្ឍនភាពការងារធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

ថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ខ្លឹមសារដែលបានពិចារណាក្នុងកិច្ចប្រជុំនេះ មានគោលបំណងបម្រើការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំក្នុងដំណាក់កាលបន្ទាប់។

លោកប្រធានរដ្ឋសភាបានស្នើឱ្យស្ថាប័នរដ្ឋសភា បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល និងត្រៀមរៀបចំខ្លឹមសារយ៉ាងប្រុងប្រយ័ត្នដាក់ជូនការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈឹម ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព និងតម្រូវការ។ ប្រធានរដ្ឋសភាលោក Tran Thanh Man ក៏បានស្នើឱ្យពង្រឹងការងារឃោសនា និងកិច្ចការសតិអារម្មណ៍នយោបាយក្នុងចំណោមកម្មាភិបាល បក្ខជននិងប្រជាជន ដើម្បីជួយបង្រួបបង្រួមទាំងការយល់ដឹង និងសកម្មភាពក្នុងការអនុវត្តគោលនយោបាយរបស់បក្ស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top