ព័ត៌មាន
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ
មានអនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់; អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការការពារជាតិ
សន្តិសុខ និងកិច្ចការបរទេស លោក វូ ហៃហា និងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម
លោកជំទាវ ទូច សុផារ័ត្ន។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា គ្រោងនឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាវៀតណាម លោកត្រឹន ថាញ់មិន; ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម អញ្ជើញទស្សនកិច្ចនៅក្នុងតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាមមួយចំនួន៕





