នាយប់ថ្ងៃទី២៧ ខែកក្កដា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធី ថាញ់ ទទួលស្វាគមន៍អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធី ថាញ់នៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ មាន។ រូបថត៖ VNA
អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ
មានអនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់; អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការការពារជាតិ
សន្តិសុខ និងកិច្ចការបរទេស លោក វូ ហៃហា និងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាម
លោកជំទាវ ទូច សុផារ័ត្ន។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា
គ្រោងនឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាវៀតណាម លោកត្រឹន ថាញ់មិន; ជួបសម្តែងការគួរសម
និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម
អញ្ជើញទស្សនកិច្ចនៅក្នុងតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍
និងមន្ទីរពេទ្យនៃប្រទេសវៀតណាមមួយចំនួន៕