ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ២៤ ខែកក្កដា បានចេញសេចក្ដីប្រកាសព័ត៌មានថា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកក្កដា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់មិន៕





