• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជា

នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ Thong Nhat/TTXVN)

ក្នុងពិធីទទួលនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអបអរសាទរចំពោះជំនួបពិភាក្សារវាងប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាបានជំនះពុះពារលើបញ្ហាប្រឈមរួមគ្នា ហើយមានចំណុចរួមជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍។ លោកប្រធានរដ្ឋបានស្នើរថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត។ ជំរុញទំនាក់ទំនង និងផ្លាស់ប្តូរសកម្មភាពលើគ្រប់បណ្តាញ លើកកម្ពស់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។

លោកប្រធានរដ្ឋវៀតណាមបានឯកភាពជាមួយប្រធានរដ្ឋសភាកម្ពុជា លើការអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីសាមគ្គីភាព ប្រគៀរស្មារគ្នា ដើម្បីដណ្តើមឯករាជ្យ និងសេរីភាពនាពេលកន្លងមក ក៏ដូចជាក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចប្បន្ន។  ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញលើពិភពលោក និងក្នុងតំបន់ លោកប្រធានរដ្ឋមានបំណងថា ប្រទេសទាំងពីរបន្តសាមគ្គី ចែករំលែក សហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ ដោយឈរលើមូលដ្ឋានដើម្បីធានាផលប្រយោជន៍របស់ភាគីនីមួយៗ។

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានមានប្រសាសន៍ថា ការដែលសម្តេចបានជ្រើសរើសមកកាន់ប្រទេសវៀតណាម សម្រាប់ដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកដំបូង ក្នុងឋានៈជាប្រធានរដ្ឋសភា បង្ហាញពីការគោរពរបស់លោកស្រី ចំពោះចំណងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសវៀតណាម និងកម្ពុជា។ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានអះអាងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមនឹងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top