• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសនិងអង្គការអន្តរជាតិ

នាព្រឹកថ្ងៃទី ២៧ កញ្ញា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសពជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីមួយចំនួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានានិងដៃគូនានា។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖ VNA)

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាពិសេស ហើយផ្តល់អាទិភាពខ្ពស់ដល់ការរួមជាមួយកម្ពុជាថែរក្សា និងពង្រឹងដោយឥតឈប់ឈរនូវ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្តោត ការពិភាក្សាលើបញ្ហាទាក់ទិននឹងការអនុវត្ត “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២); ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងភាគីទាំងពីរ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ អនុវត្តន៍ផែនការមេស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ហើយសម្របសម្រួលគ្នាអនុវត្តន៍ គោលដៅ កសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសនៅក្នុងឆ្នាំប្រធានអាស៊ាន ២០២២ របស់កម្ពុជា។

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។  

 

ក្នុងជំនួបរវាងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel លោកប្រធានរដ្ឋបានបញ្ជាក់ថា EU ជាដៃគូសំខាន់ជួរមុខរបស់វៀតណាម; ស្វាគមន៍ចំពោះយុទ្ធសាស្ត្រ គំនិតផ្តួចផ្តើមជាច្រើនរបស់ EU ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងសម្ដែងការត្រៀមខ្លួនជាស្រេចរបស់វៀតណាមក្នុងការជួយជំរុញទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបផងដែរ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានឯកភាពខ្ពស់លើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងភាគីទាំងពីរ វាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរវាងវៀតណាម និង EU។ លោកមានគោលបំណងថា ប្រទេសជាសមាជិក EU នានា នឹងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងវិនិយោគរវាងភាគីទាំងពីរ (EVIPA):  ត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីដោះស្រាយបញ្ហាព្រមាន “កាតលឿង” ទៅលើឧស្សាហកម្មជលផលរបស់វៀតណាម។ លោកក៏សង្ឃឹមថា វៀតណាមនឹងជួយជំរុញទំនាក់ទំនងរវាង EU និងអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាផងដែរ៕

  
 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។

Top