• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ផ្ញើសំបុត្រជូនយុវជនជំទង់ និងកុមារក្នុងឱកាសពិធីបុណ្យសំពះព្រះខែឆ្នាំ ២០២២

ក្នុងសំបុត្រ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានវិលមករកភាពប្រក្រតីឡើងវិញ។ ពិធីបុណ្យសំពះព្រះខែ - បុណ្យតេតកុមារបានត្រលប់មករកអត្ថន័យពិតប្រាកដដែលជាបុណ្យតេតជួបជុំគ្នា។

ក្នុងឱកាសពិធីបុណ្យសំពះព្រះខែឆ្នាំ២០២២ នាថ្ងៃទី ៩ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសំបុត្រជូនក្មួយៗយុវជនជំទង់ និងកុមារវៀតណាមក្នុងនិងក្រៅប្រទេស រួមជាមួយក្មួយៗជាជនបរទេសនៅវៀតណាមប្រកបដោយមនោសញ្ចេតនាកក់ក្ដៅបំផុត។ ក្នុងសំបុត្រ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានវិលមករកភាពប្រក្រតីឡើងវិញ។ ពិធីបុណ្យសំពះព្រះខែ - បុណ្យតេតកុមារបានត្រលប់មករកអត្ថន័យពិតប្រាកដដែលជាបុណ្យតេតជួបជុំគ្នា។ លោកប្រធានរដ្ឋមានគោលបំណងថា កុមារម្នាក់ៗសុទ្ធតែទទួលអំណរពិធីបុណ្យសំពះព្រះខែយ៉ាងកក់ក្តៅជាមួយនឹងក្រុមគ្រួសារជាទីស្រលាញ់របស់ខ្លួន។ គ្រួសារនីមួយៗ គ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងសង្គមទាំងមូល ដោយការទទួលខុសត្រូវ និងសេចក្តីស្រឡាញ់ ត្រូវបន្តធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីថែទាំយុវជនជំទង់និងកុមារក្នុងពិធីបុណ្យតេតសំពះព្រះខែ ជាពិសេសចំពោះកុមារកំព្រា កុមារដែលមានស្ថានភាពលំបាក កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន តំបន់កោះសមុទ្រនានា ដើម្បីឲ្យកុមារទាំងអស់ទទួលបានការថែទាំ បំប៉នគ្រប់ជ្រុងជ្រោយ រស់នៅក្នុងក្តីស្រលាញ់ និងបរិយាកាសរស់នៅសុវត្ថិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top