• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់អំណោយដល់ជនក្រីក្រ ក្នុងកម្មវិធី “បុណ្យតេតសប្បុរស” នៅ Kien Giang

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកម្មវិធី “បុណ្យតេតសប្បុរស” សម្រាប់ជនក្រីក្រដែលត្រូវបាន រៀបចំឡើងយ៉ាងទូលំទូលាយជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីបម្រើ ជីវភាពរស់នៅរបស់ប្រជាជន។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់គ្រួសារគោលនយោបាយនៅស្រុក Hon Dat ខេត្ត Kien Giang។ (រូបថត៖ Van Sy/ laodong.vn)  

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាពិព័រណ៌បុណ្យតេតបម្រើជនក្រីក្រ; ចូលរួមក្នុងកម្មវិធី "បុណ្យ តេតសប្បុរស"; ជូនផ្ទះមេត្តាធម៌ ជូនអំណោយដល់កុមារ អ្នកនេសាទ គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅស្រុក Hon Dat ខេត្ត Kien Giang។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកម្មវិធី បុណ្យតេតសប្បុរសសម្រាប់ជនក្រីក្រដែលត្រូវបាន រៀបចំឡើងយ៉ាងទូលំទូលាយជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីបម្រើ ជីវភាពរស់នៅរបស់ប្រជាជន។ លោកប្រធានរដ្ឋបានស្នើថា អាជ្ញាធរខេត្ត Kien Giang និងស្រុក Hon Dat បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌបន្ថែមទៀត ដើម្បីជួយ ឧបត្ថម្ភកម្មករ កម្មការិនី មុខសញ្ញាគោលនយោបាយនៅមូលដ្ឋាន ដើម្បីឲ្យ "ប្រជាជន គ្រូបរូប ក្រុមគ្រួសារទាំងអស់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយក្ដីសប្បាយ រីករាយរួមចំណែកពង្រីកប្រពៃណីដ៏ភ្លឺស្វាងនៃតំបន់ដីវីរភាពនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top