• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក

នៅទីសំណាក់អាសឺវ៉ែកហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានគោរពជូនពរ លោក Giuse Vu Van Thien អាសឺវ៉ែកនៃតំបន់កាន់សាសនាហាណូយ និងជាអគ្គលេខាធិការងនៃក្រុមប្រឹក្សាអេវ៉ែកវៀតណាមនិងអ្នកមុខអ្នកការនៃតំបន់សាសនាហាណូយ ទទួលរដូវបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីយរាយ សុខសាន្តត្រាណ និងសុភមង្គល។

លោកប្រធានរដ្ឋ Nguyen Xuan Phucអញ្ជើញអបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១

ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២១ និងបុណ្យចូលឆ្នាំសកល ២០២២ ខាងមុខនោះ នាព្រឹកថ្ងៃតី ២៣ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរពិធីបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែកហាណូយ និងគណៈកម្មាធិការសាមគ្គី កាតូលិកវៀតណាម។

នៅទីសំណាក់អាសឺវ៉ែកហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានគោរពជូនពរ លោក Giuse Vu Van Thien អាសឺវ៉ែកនៃតំបន់កាន់សាសនាហាណូយ និងជាអគ្គលេខាធិការងនៃក្រុមប្រឹក្សាអេវ៉ែកវៀតណាម និងអ្នកមុខអ្នកការនៃតំបន់សាសនាហាណូយ ទទួលរដូវបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីយរាយ សុខសាន្តត្រាណ និងសុភមង្គល។

 

លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរពិធីបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែកហាណូយ

លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលធានាសិទ្ធិសេរីភាពខាងជំនឿងរបស់ប្រជាជនតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់។ លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ និងគោលបំណងថាប្រជាសាសនិកកាតូលិកកសាងតំបន់កាន់សាសនាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ទីក្រុងហាណូយ និងរបស់ប្រទេសជាតិឲ្យកាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអនុវត្តន៍ល្អនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស រដ្ឋ និងមូលដ្ឋាន។ តាមនោះ ផ្ដល់មកនូវជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណជូនប្រជាសានិក ក៏ដូចជារួមចំណែកកសាងទីក្រុងឲ្យកាន់តែអរិយធម៌និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញ អបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

Top