• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម​លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ និងឯកអគ្គរដ្ឋទូតប៉េរូ

នារសៀលថ្ងៃទី ១០ ខែមករា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson និងឯកអគ្គរដ្ឋទូតប៉េរូ លោក Augusto Morelli មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson ប្រធានរដ្ឋលោក Vo Van Thuong បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរទោះបីជាមានកម្រិតទាបក៏ដោយ ប៉ុន្តែភាគីទាំងពីរកំពុងខិតខំដើម្បីឈានដល់កម្រិតពាណិជ្ជកម្ម ២ ពាន់លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។ លោកប្រធានរដ្ឋបានអះអាងថា លទ្ធផលទាំងនេះគឺជាមូលដ្ឋានគ្រឹះវិជ្ជមានសម្រាប់ភាគីទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២៥) នៅឆ្នាំ ២០២៥ ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson។ រូបថត៖ TTXVN

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson បានឲ្យដឹងថា ប្រទេសនូវែលហ្សេឡង់គោរពវៀតណាមជាមិត្តដ៏ស្មោះត្រង់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីជំនះពុះពារលើការលំបាកក្នុងអំឡុងពេលជំងឺរាតត្បាត Covid-១៩ និងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញ។ ឯកអគ្គរដ្ឋទូតបានអះអាងថា ប្រទេសនូវែលហ្សេឡង់មានបំណងចង់សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉េរូប្រចាំនៅវៀតណាម Augusto Morelli  ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ទទួលបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើន ហើយបានសង្កត់ធ្ងន់ថាប៉េរូគឺជាដៃគូសំខាន់របស់វៀតណាមនៅអាមេរិកឡាទីន។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសប៉េរូដែលបានគាំទ្រដល់សហគ្រាសវៀតណាមក្នុងការវិនិយោគនៅប្រទេសប៉េរូ និងមានបំណងថាប្រទេសទាំងពីរនឹងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ជំរុញការរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៨៤-២០២៤) នៅឆ្នាំនេះ។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតប៉េរូ លោក Augusto Morelli។ រូបថត៖ TTXVN

ឯកអគ្គរដ្ឋទូតប៉េរូ លោក Augusto Morelli បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូលេខ១របស់ប៉េរូ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយលោកមានបំណងចង់ឲ្យ វៀតណាមគាំទ្រនិងសហប្រតិបតិ្តការជាមួយប៉េរូ រៀបចំសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលប្រទេសប៉េរូធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

បើកកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

នាព្រឹកថ្ងៃទី១២ ខែធ្នូ នៅទីក្រុងតូក្យូ (ជប៉ុន) កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី៨បានបើកជាផ្លូវការ។

Top