• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនង់ការទូតវៀតណាម-ជប៉ុន

នាយប់ថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីតូក្យូ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំពិធីលាងសាយភោជន៍ជាផ្លូវការខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ដោយមានការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រីជប៉ុន និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវផងដែរ។


 ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនង់ការទូតវៀតណាម-ជប៉ុន

ថ្លែងមតិក្នុងពិធីលៀងសាយភោជន៍នេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានលើកឡើងច្បាស់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ពោលគឺក្នុងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៧៣  វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ហើយចាប់តាំងពីពេលនោះមក វៀតណាមនិងជប៉ុន​បានរួមគ្នាកសាងទំនាក់ទំនងមិត្តភាពប្រកបដោយទំនុកចិត្ត គោរពគ្នាទៅវិញទៅមកសមភាព ដើម្បី​ផល​ប្រយោជន៍ដូចគ្នា។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថាជប៉ុន បានក្លាយទៅជាដៃគូដ៏សំខាន់និងជួរមុខរបស់វៀតណាម ហើយជឿជាក់ថាកិច្ចសហប្រតិបត្តិការវៀតណាម - និងជប៉ុននឹងឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី និងមានប្រសិទ្ធភាពថែមទៀតលើគ្រប់វិស័យផងដែរ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Taro Kono បានសង្កត់ធ្ងន់ថា ជប៉ុននិងវៀតណាមកំពុងមានទំនាក់ទំនងមិត្តភាពយ៉ាងស្អិតល្មួតជាងពេលណាទាំងអស់។ សក្ខីភាពដែលបញ្ជាក់ពីចំណងមិត្តភាពនិងជិតស្និទនេះគឺដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាមកាលពីឆ្នាំ២០១៧របស់ព្រះមហាក្សត្រនិង ព្រះមហាក្សត្រី​ជប៉ុន និងដំណើរទស្សនកិច្ចទៅកាន់ជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ នាពេលថ្មីៗនេះ ។


លោក Tran Dai Quang បានអញ្ជើញប្រគល់ឥស្សរិយយសមិត្តភាពជូនបុគ្គលមួយចំនួនរបស់ជប៉ុន ដែលបានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងជប៉ុន

ភាគីទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យគ្នាទៅវិញទៅមកលើវិស័យជា​ច្រើនដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ និងកីឡាជាដើម ព្រមទាំងសហការគ្នាដោះស្រាយបញ្ហានានាក្នុងតំបន់និងអន្តរជាតិផងដែរ។

ក្នុងឱកាសនេះ តាងនាមរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញប្រគល់ឥស្សរិយយសមិត្តភាពជូនបុគ្គលមួយចំនួនរបស់ជប៉ុនដែលបានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ​រវាងវៀតណាមនិងជប៉ុន។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top