អបអរសាទរលោកស្រីឯកអគ្គរដ្ឋទូតដែលបានសម្រេចអាណត្តិបេសកកម្មនៅវៀតណាមដោយជោគជ័យ ប្រធានរដ្ឋលោក Vo Van Thuong បានឲ្យដឹងថា ក្នុងរយៈពេលកន្លង មក ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលនេះមិន ទាន់សក្តិសមនឹងសក្ដានុពល
នៃប្រទេសទាំង២នៅឡើយ។ ដោយហេតុនេះ លោក ប្រធានរដ្ឋសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយ នឹងឆាប់បើកសម័យប្រជុំលើកទី២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ក្នុងឆ្នាំនេះ; ស្នើឲ្យប៊ុលហ្គារី ឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ រវាងវៀតណាម និងសហភាពអឺរ៉ុប (EU) បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ធុរកិច្ច និងវិនិយោគិន EU ប៊ុលហ្គារី និងវៀតណាមចូលរួមយ៉ាងសកម្មក្នុងទីផ្សាររបស់គ្នាទៅ វិញទៅមក។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។