នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិដឹកនាំក្នុងកិច្ចប្រជុំ (រូបថត៖ VNA)
យោងតាមលោកនាយករដ្ឋមន្ត្រី យន្តការនិងគោលនយោបាយត្រូវតែ “គម្នាស់និងទីបង្អែក” ដោយច្បាមជាប់ស្ថានភាពបច្ចុប្បន្ន លើកកំពស់ទំនុកចិត្តលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង និងមោទនភាពក្នុងការខិតខំអភិវឌ្ឍន៍; ទាញយក និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព បង្កើនការច្នៃប្រឌិត; លើកកម្ពស់ផលិតកម្ម និងអាជីវកម្ម លើកកម្ពស់កំណើន អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ បង្កើតការងារសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកសាងយន្តការ និងគោលនយោបាយរឹងមាំគ្រប់គ្រាន់សម្រាប់សម្ព័ន្ធសេដ្ឋកិច្ចធំៗ ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងក្លាយជាសាជីវកម្មពហុជាតិ។ ជំរុញ និងសម្រួលដល់គ្រួសារអាជីវកម្មឱ្យក្លាយជាសហគ្រាស សហគ្រាសខ្នាតតូច ឱ្យក្លាយជាសហគ្រាសធុនតូច សហគ្រាសធុនតូចឱ្យក្លាយជាសហគ្រាសធំ និងសហគ្រាសធំឱ្យក្លាយជាសហគ្រាសធំជាងទៀត៕