• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ វិមជ្ឈការនិងវិសហមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយការបែងចែកប្រភពធនធាន

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងការកសាងគំរូអង្គភាពអាជ្ញាធរមូលដ្ឋានពីរកម្រិត។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណើរការរៀបចំ កុំឲ្យការងារជាប់គាំង ជាពិសេសការងារទាក់ទងនឹងប្រជាជន។ សមត្ថភាពរបស់ក្រសួងគឺក្រសួងជាអ្នកធ្វើ។ ការងារជាសមត្ថកិច្ចរបស់ខេត្តនោះ គឺខេត្តនឹងធ្វើ។ ការងាររបស់ឃុំសង្កាត់ គឺទុកសម្រាប់ឃុំសង្កាត់ធ្វើ។ ធនធានមានសារៈសំខាន់បំផុត។ ដូច្នេះ វិមជ្ឈការនិងវិសហមជ្ឈការត្រូវដើរទន្ទឹមនឹងការបែងចែកប្រភពធនធាន   លើកកំពស់សមត្ថភាពអនុវត្តរបស់កម្មាភិបាលក្រោមឱវាទ។ ជាមួយគ្នានេះ បង្កើនការត្រួតពិនិត្យ”។

លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យមានការសុក្រិតប្រព័ន្ធច្បាប់ ទាក់ទងនឹងការរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទន្ទឹមនឹងនោះ ត្រូវធ្វើការងារឲ្យបានល្អក្នុងការរៀបចំ ចាត់តាំង និងដោះស្រាយការងារបុគ្គលិក   រៀបចំការិយាល័យ សម្ភារៈ និងស្ថេរភាពប្រតិបត្តិការនៅអង្គភាពរដ្ឋបាលថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top