លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងគម្រោងផ្លូវដែក មានសារសំខាន់ និងមានអត្ថន័យធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ប្រសិនបើយើងធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មផលិតផល និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់នោះ ផ្លូវដែក Lao Cai – Ha Noi - Hai Phong មានសារៈសំខាន់ខ្លាំងណាស់ ជាខ្សែតភ្ជាប់អឺរ៉ុបនិងអាស៊ីកណ្តាល។ នេះជាកិច្ចការសំខាន់ដែលមានចែងក្នុងការសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី១១ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាដែលបានលើកឡើង។ ដូច្នេះខេត្តទាំង ៩ ដែលមានផ្លូវរថភ្លើងឆ្លងកាត់ ត្រូវមានការប្តេជ្ញាចិត្តចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំនេះទាល់តែបាន”។
ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រីបានស្នើ ដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត និងប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការពន្លឿនដំណើរការសាងសង់៕