• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបជាមួយថ្នាក់ដឹកនាំអង់គ្លេស គុយបា និងសិង្ហបុរី

ក្នុងឱកាសអញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រអង់ គ្លេសព្រះអង្គ Charles III ចាប់ពីថ្ងៃទី ៤ដល់ទី៦ ឧសភា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទទួលជួបប្រធានសភាជាន់ទាបនៃចក្រភពអង់គ្លេស លោក Lindsay Hoyle អនុប្រធានសភាជាន់ទាបលោក Nigel Evans រដ្ឋមន្ត្រីការបរទេស លោក James Cleverly រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace និងសមាជិកជាច្រើន នៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស; ជួប ពិភាក្សាជាមួយអនុប្រធានរដ្ឋគុយបាលោក Salvador Valdes Mesa; ជួបជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob។
 ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly។ (រូបថត៖ Thong Nhat/VNA)

ថ្នាក់ដឹកនាំអង់គ្លេសបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូ ជួរមុខក្នុងតំបន់ ក្នុងបរិបទដែលចក្រភពអង់គ្លេសកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានបញ្ជាក់នូវបំណងចង់ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អង់គ្លេសលើវិស័យដែលមានសក្ដានុពលខ្លាំង ដូចជាសន្តិសុខ-ការពារជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ...
លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យចក្រភពអង់គ្លេសជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មខាងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការលើកកំពស់សមត្ថភាពក្នុងក្របខណ្ឌភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) រួមចំណែកក្នុងការអនុវត្តការសន្យាដ៏ខ្លាំងក្លារបស់ វៀតណាមនៅកិច្ច ប្រជុំ COP26; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីនានា។ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងសភាអង់គ្លេសបានបញ្ជាក់នូវការគាំទ្រគោលជំហរ របស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះសមុទ្រខាងកើត។
 លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយអនុប្រធានាធិបតីគុយបា លោក Salvador Valdés Mesa។ (រូបថត៖ VNA)
ក្នុងជំនួបជាមួយអនុប្រធានាធិបតីគុយបា លោក Salvador Valdes Mesa ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអះអាងថា ទំនាក់ទំនងរវាងវៀត ណាមនិងគុយបាគឺជាគំរូនៃភាពបរិសុទ្ធ កម្រមាន និងភាពស្មោះត្រង់។ ចំណែកឯ លោកអនុប្រធានាធិបតី Salvador Valdes Mesa បានជឿជាក់ថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងត្រូវបានពង្រឹងដោយឥតឈប់ឈរ និងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនា ពេលខាងមុខ។
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។ (រូបថត៖ Thong Nhat/VNA)

ទទួលជួបប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ ជាខួបលើកទី ៥០ នៃការបង្កើត ទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - សិង្ហបុរី (២០១៣-២០២៣ ហេតដូច្នេះ ភាគីទាំងពីរ ត្រូវបន្តចាត់វិធានការជាក់លាក់ ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី ព្រមទាំងបង្កើនការផ្លាស់ប្តូរ និងការសម្រប សម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងពហុភាគី ជាពិសេសនៅអង្គការសហ ប្រជាជាតិ និងអាស៊ាន។
លោកស្រីប្រធានាធិបតីសិង្ហបុរីសង្ឃឹមថា ប្រទេសទាំងពីរនឹងសហការគ្នាកាន់តែ ជិតស្និទ្ធតាមរយៈវេទិកាជោគជ័យនានាដូចជាតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី និងលើវិស័យសហប្រតិបត្តិការថ្មីៗដូចជាថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល ទីផ្សារឥណទានកាបូន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាង សហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ ពង្រីកមជ្ឈភាពក្នុងរចនាសម្ព័ន្ធ តំបន់ដែលកំពុងបង្កើតជារូបរាង ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការដោះ ស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

AFD៖ វៀតណាមឡើងថ្នាក់ក្នុងតារាងចំណាត់ថ្នាក់នវានុវត្តន៍

AFD៖ វៀតណាមឡើងថ្នាក់ក្នុងតារាងចំណាត់ថ្នាក់នវានុវត្តន៍

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខអំពីនវានុវត្តន៍ បៃចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យម ជាមួយនឹងអត្រានៃវឌ្ឍនភាពមិនគួរឱ្យជឿ។

Top