• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាជាមួយប្រធានាធិបតីអូទ្រីស

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស លោកប្រធានរដ្ឋវៀតណាម Vo Van Thuong និងលោកប្រធានាធិបតី Alexander Van der Bellen មានជំនួបចង្អៀត បន្ទាប់មកបានធ្វើជាសហប្រធានកិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាជាមួយប្រធានាធិបតីអូទ្រីស (រូបថត៖ vna)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអូទ្រីស។ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងទាញយកប្រកបដោយប្រសិទ្ធភាពនូវផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); អូទ្រីសមានគោលនយោបាយលើកទឹកចិត្ត និងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ធុរកិច្ចអូទ្រីស ជំរុញការវិនិយោគនៅវៀតណាមលើវិស័យដូចជា ឧស្សាហកម្មសម្រាប់ផលិតរថយន្ត ផ្លូវដែក បរិក្ខារពេទ្យ និងឱសថ។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យ អូទ្រីសសម្រេចរួចររាល់នីតិវិធីសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - អឺរ៉ុប (EVIPA)។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឱ្យប្រទេសអូទ្រីសដាក់ប្រទេសវៀតណាមក្នុងបញ្ជីអាទិភាពដើម្បីទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងមានគោលនយោបាយផ្តល់កម្ចីអនុគ្រោះបន្ថែមទៀត ជាពិសេសសម្រាប់គម្រោងលើវិស័យសុខាភិបាល បរិស្ថាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គ្រោះអគ្គីភ័យ។

រីឯខ្លួនវិញ ប្រធានាធិបតីលោក Alexander Van der Bellen បានអះអាងថា អូទ្រីសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់អូទ្រីសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយមានបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងវប្បធម៌។

ថ្នាក់ដឹកនាំទាំងពីរបានជូនដំណឹងអំពីស្ថានភាពរបស់គ្នាទៅវិញទៅមក ពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការ និងវិធានការនានា ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអូទ្រីស។ ភាគីទាំងពីរបានឯកភាពពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌-សិល្បៈ និងកីឡា ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គាំទ្រច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)

បន្ទាប់ពីជំនួបពិភាក្សា លោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតីអូទ្រីសបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអូទ្រីស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top