• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាម លោក  Tran Dai Quang ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo និងភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយនាថ្ងៃ ១១ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​ នៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកញ្ញា។ នាពេលរសៀលថ្ងៃទី១១ ខែកញ្ញា ពិធីទទួលបដិណ្ឋារកិច្ច​ប្រធានា ធិបតី Joko Widodo និងភរិយាត្រូវបានប្រារព្ធយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋដោយបានអនុវត្តតាមពិធីការដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សា។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo
អញ្ជើញពិនិត្យក្បួនកិត្តយស (រូបថតៈ Viet Cuong/VOV)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់លើទាំង​កាណាល់រដ្ឋាភិបាលនិងរដ្ឋសភា រួមទាំងការជួបប្រាស្រ័យប្រជាជន។ ទន្ទឹមជាមួយគ្នានោះ បន្តអនុវត្តរាល់យន្តការសហប្រតិបត្តិការទ្វេ ភាគីប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានឯកភាព នាំទំនាក់ទំ​នង​ពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១០ពាន់លានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពបង្កើន​កិច្ចសហប្រតិបត្តិការ លើវិស័យកងទ័ពជើងទឹក កងទ័ពជើងអាកាស ឧស្សាហកម្មការពារជាតិនិងបង្ការប្រឆាំងឧក្រិដ្ឋកម្មផងដែរ។

ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចចរចាស្តីពី ការកំណត់តំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសទាំងពីរនិងប្រគល់​ឲ្យកិច្ចប្រជុំនៃក្រុមបច្ចេកទេស ជម្រុញយ៉ាងឆាប់ៗនូវដំណើរការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង ដោយ​ផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ 1982 ។​ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការនៅក្នុងវិស័យដ​ទៃ​ទៀត ដូចជាថាមពល កសិកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ វិទ្យាសាស្ត្រសមុទ្រនិងបរិស្ថានរួមទាំងការបង្កើតយន្តការពិគ្រោះយោបល់ស្តីពីបញ្ហាសមុទ្រ​។

 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Viet Cuong/VOV)

លោកប្រធានរដ្ឋ Tran Dai Quang និងលោកប្រធានាធិបតី Joko Widodo បានចាត់ទុកថា ក្នុងបរិបទនៃស្ថានភាព​​ នាពេលបច្ចុប្បន្ន ភាគីទាំងពីរគួរតែរក្សាការពិគ្រោះយោបល់លើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខនិងយុទ្ធសាស្រ្ត​នៅក្នុងតំបន់។ រួមជាមួយគ្នានោះ ភាគីទាំងពីរត្រូវរួមសហការកសាងអាស៊ាសាមគ្គីមួយនិងអនុវត្តន៍ប្រកបដោយជោគជ័យចក្ខុវិស័យអាស៊ាន២០២៥ ដើម្បីពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់និង​ ដើម្បីពង្រីកនូវតួនាទីរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្រ្តនៅក្នុងតំបន់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់និងប្តេជ្ញាចិត្តបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាពហុភាគីនានា ជាពិសេសក្នុងអង្គការសហប្រជាជាតិ អាស៊ាន បណ្តាវេទិការដូចជា APEC និង ASEM ជាដើម។

ភាគីទាំងពីរអះអាងជំហររឹងមាំរបស់ខ្លួនលើបញ្ហាសមុទ្រខាងកើត តាមនោះ សន្យាគាំទ្រការដោះស្រាយដោយសន្តិវិធីនៃជម្លោះស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) មិនប្រើប្រាស់កំលាំងឬគំរាមកំហែងប្រើប្រាស់កម្លាំង  គោរពតាមនីតិវិធីការទូតនិងច្បាប់។

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញជាសាក្ស៊ី
ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន (រូបថតៈ Viet Cuong/VOV)

ភាគីទាំងពីរបានអះអាងឡើងវិញនូវការគាំទ្រចំពោះការអនុវត្តគ្រប់គ្រាន់និងពេញលេញនៃសេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកម្មវិធីសកម្មភាពភាពសម្រាប់​អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ីដំណាក់កាល២០១៩-២០២៣និងសេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិដោយស្ម័គ្រចិត្តអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង ដែលហៅកាត់ថា IUU  រួមទាំងជម្រុញការគ្រប់គ្រងរបរនេសាទនិរន្តរភាពរវាងប្រទេសទាំងពីរក្នុងឱកាសនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top